Home ហោរាសាស្ត្រ ថ្ងៃទី​១១ ខែក...

ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០

ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភ្លើង​ខៀវបើក​រង់ចាំ​ច្រើន​ចំពោះមុខ​ជានិច្ច​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ស្រួល​ចិត្ត​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​ច្រើន​គ្នា​ហើយ ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អជា​មធ្យម​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​ជានិច្ច​។ សម្រាប់​បើជា​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​វិញកើតមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​គ្នាច្រើន​ដូច្នេះ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ គ្នា​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ជម្លោះ​វិវាទ​កើតមានទ្បើង​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នាពេលនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​ជ្រួលជ្រើម​ឬ​មិន​គិតមុខគិត ក្រោយ​បានទេ បើ​ពុំនោះ​នឹង​ជះ​ផល​អាក្រក់​ណាមួយ​នាំ​ពិបាក​ទប់ទល់​ពុំខាន​។ សម្រាប់​អ្នក​ប្រក​បរបររកស៊ី​ជួញដូរ​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​ពិសេស​អ្នកមាន​មុខរបរ​ដូច​គ្នា​បើ​ពុំនោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រឿង​រាវ​យាយី​ច្រើន​បន្តិច​តែបើ​លោកអ្នក​មានការ​ប្រុងប្រយ័ត្ន​បញ្ហា​អាក្រក់​ក៏​មិន​ចូល​កើត​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើបជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​មានដំណើរ​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​ចេះ​ស្វាគមន៍​រាក់ទាក់​អ្នកដទៃ​ទើប​ទទួលផល​ប្រយោជន៍​អ្វីមួយ​មកវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ធ្វើ​ជំនួញ​ថ្មីៗ​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ត្រូវខិតខំ​ពុះពារ​ការងារ​ធំៗ​បន្តិច​ទើប​ចៅហ្វាយនាយ​មើលឃើញ​ហើយ​អាច​ប្រគល់​តំណែង​អ្វី​ឱ្យធ្វើ​ក្រែង​សុខ​ស្រួលខ្លួន​ជាង​រាល់ថ្ងៃនេះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ទើប​ប្រសើរ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ទាក់ទិន​ទៅនឹង​ប្រាក់កាស​ឬ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​តែងមាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​។ ​ក្រៅពី នេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​ពី​ភាគី​ម្ខាង​ទៀត​គ្រាន់​ជាទី​កក់ក្តៅ​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​មានជោគ​សិរី​ហើយ​លោកអ្នក​អាច​កាន់​កិច្ចការ​តូចធំ​ប្រកប​ទៅដោយ​ការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​រាល់​ឧបទ្រប ចង្រៃ​ដែល​ធ្លាប់​យាយី​ទាំងពួង​បាន​រលត់រលាយ​អស់ហើយ​ភាព​សុខដុម​បាន​ផ្លាស់​ចូលមក​ជំនួស​វិញ​ប្រៀបបាន ទៅនឹង​កាំរស្មីព្រះអាទិត្យ​កំពុងតែ​ចែងចាំង​នៅលើ​អាកាស​វេហា​ដូច្នេះ​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាពល្អប្រសើ​រ​ឡើង ។​

បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​ជួប​ភាព​រកាំចិត្ត​បន្តិច​តែ​យ៉ាង ណា​ការប្រកប​ការងារ​តូចធំ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ដូច​សព្វមួយដង​។​ចំពោះ​ស្ត្រី​លោកអ្នក​ងាយ​ជួប​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​និង​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប បាន​សុខ​ស្រួលខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មាន​បើក​របរ​រយះពេល​ខ្លីៗ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ហើយ​ពិសេស​អ្នក​ជួញ​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​តូចធំ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ហើយក៏​ងាយ​កើត​ជម្លោះ​ផងដែរ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មានការ​ជឿនលឿន​ទៅ​មុខតែ​យ៉ាងណា​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ​ពីព្រោះ​ផល​អាក្រក់​នៅពេល​ក្រោយ​តែងមាន​ជាប់​ជានិច្ច​។​សម្រាប់​ការចេញដំណើរ​ទៅ​ប្រកបការងារ​អ្វីមួយ​លោកអ្នក​គប្បី​ទៅ​ពេលព្រឹក​ប្រសើរ​ជាង​ពេល​ថ្ងៃ​ព្រោះ​ផ្លែផ្កា​ទទួល​តែង​ទទួលបាន​ច្រើនជាង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​រឿង​ប្រទាំង​ប្រទើស​លុកលុយ​ច្រើន​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ត្រូវ​ចេះ​ពិនិត្យពិច័យ​បន្តិច​ប្រយ័ត្ន​ប៉ះចំ​អ្នកលេង​ល្បែងស៊ីសង​ឬ​អ្នកប្រមឹក​ត្រូវ​ទទួលរង​កម្មក្រាស់​ពុំខាន​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​គ្រាន់​កក់ក្តៅ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញ ចូល​លក់​ចេញ​គ្រាន់​រស់​រវើក ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​មានការ​រីកលូតលាស់​ទៅមុខ​ទេ​គឺមាន​ការ​នៅ​ទ្រឹង​មួយកន្លែង​ច្រើនជាង​។​ការបំពេញ​កិច្ចការងារ​ចូរ​ប្រយ័ត្ន​ក្រែង​ត្រូវ​ខូចខាត​ដោយ​ពុំបាន​ការតាំង​ចិត្ត​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ផ្ចាញ់ផ្ចាល​កើត​ជម្លោះ​វិវាទ ហើយ​នាំ​ជះឥទ្ធិពល​អាក្រក់​ទៅនា​ថ្ងៃ​ខាងមុខ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ឆ្ងាយ​បាន​គ្រាន់​មួយ​ទប់ទល់​តែ​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​សន្សឹមៗ​បាន​ហើយ​បើ​ពុំនោះ​ក្រែង​ជួប​ផល​លំបាក​ណាមួយ​ដែល​ជះឥទ្ធិពល​ដល់​យូរអង្វែង​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​កើតជា​ជម្លោះ​វិវាទ​មើលមុខ​គ្នា​មិន​ចំ​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ជាង​ការ​ជឿនលឿន​ទៅមុខ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​ធ្វើ​អ្វីមួយ​បើ​មិនបាន ពិចារណា​ឱ្យបាន​ល្អ​ទេនោះ​ងាយ​នឹង​កើតការ​អស់ប្រាក់​កាស កម្លាំងកាយ​និង​ពិសេស​អាច ប៉ះពាល់​ដល់​សភា​ពរាង​កាយ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល ជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពុល​ស្រាស​នៅ​កំពង់ឆ្នាំង​...

ដោយ​: ទេ​ពក​ង្រី / ភ្នំពេ...

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...