វ៉ាក់សាំងវីរុសកូរ៉ូណាចាប់ផ្តើមការសាកល្បងលើសត្វ

យោងតាមប្រភពព័ត៌មានពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់ចិន (CDC) បានឱ្យដឹងថា វ៉ាក់សាំងថ្មីមួយ ដែលផ្តោតលើវីរុសកូរ៉ូណា បានចាប់ផ្តើមធ្វើតេស្តលើសត្វហើយ។

របាយការណ៍នេះបានសរសេរថា វ៉ាក់សាំង mRNA ត្រូវបានសហការបង្កើតឡើងដោយសាលាជំនាញវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យតុងជីនៅក្រុងសៀងហៃ និង ក្រុមហ៊ុនឱសថ Stermirna Therapeutics Co., Ltd។ របាយការណ៍ដដែលសរសេរថា សំណាកវ៉ាក់សាំងត្រូវបានចាក់បញ្ចូលកណ្តុរជាង១០០ក្បាលកាលពីថ្ងៃអាទិត្យ។

ការសាកល្បងនេះបានកើតឡើងតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីមជ្ឈមណ្ឌលនេះបានផ្តាច់សំណាកវីរុសកូរ៉ូណាថ្មីដំបូងគេបានជោគជ័យនៅថ្ងៃទី ២៤ ខែមករា។

មន្ត្រីនៅ CDC ម្នាក់បានព្រមានថា ការធ្វើតេស្តលើសត្វនេះគឺស្ថិតក្នុងដំណាក់កាលដំបូងនៃការបង្កើតវ៉ាក់សាំងប៉ុណ្ណោះ ហើយនៅមានដំណាក់កាលជាច្រើនទៀតត្រូវអនុវត្ត មុនពេលវ៉ាក់សាំងត្រៀមរួចរាល់សម្រាប់ប្រើប្រាស់លើមនុស្ស។

ការធ្វើតេស្តលើសត្វកណ្តុរគ្រាន់តែជាការសាកល្បងវ៉ាក់សាំងដំបូងប៉ុណ្ណោះ។ អ្នកស្រាវជ្រាវនិយាយថា បន្ទាប់ពីនោះនឹងមានការធ្វើតេស្តជាតិពុលលើសត្វធំៗ ដូចជាសត្វស្វាជាដើម ដើម្បីធានាសុវត្ថិភាពនៃវ៉ាក់សាំងនៅក្នុងការសាកល្បងលើមនុស្ស៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំង mRNA ចាប់ផ្តើមសាកល្បងលើកណ្តុរជាង១០០ក្បាល

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...