Home ប្លែកៗ យន្ដហោះ​រុស្ស...

យន្ដហោះ​រុស្ស៊ី ដែលមាន​អ្នកជិះ​រាប់រយ​នាក់​ចុះចត​លើ​ពោះ​របស់​វា ដោយសារ​មាន​បញ្ហា​កង់​

យន្តហោះ​រុស្ស៊ី មួយគ្រឿង​ដែល​ដឹក​មនុស្ស ១០០ នាក់​បាន​ចុះចត​លើ​ពោះ (​បាត​ស្នូក​) របស់​វា នៅ​ភាគ​ខាងជើង​នៃ​ប្រទេស បន្ទាប់ពី​មាន​បញ្ហា​កង់​កាលពី​ថ្ងៃអាទិត្យ ទី​៩ ខែកុម្ភៈ នេះ​បើ​យោង តាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន និង​មន្ត្រី​អាកាសយានដ្ឋាន​។

​ក្រុមហ៊ុន​អាកាសចរណ៍ Utair និយាយថា យន្ដហោះ Boeing 737 របស់ខ្លួន​ដែល​ដឹក​អ្នកដំណើរ ៩៤ នាក់ និង​អាកាសយានិក ៦​នាក់​បាន​ប៉ះទង្គិច​នឹង​កំសួល​ខ្យល់​ខ្លាំង​ពេល​ផ្លាស់ប្ដូរ​ទិសដៅ ភ្លាមៗ ខណៈ​កំពុង​ព្យាយាម​ចុះចត​នៅ​អាកាសយានដ្ឋាន Usinsk Airport ស្ថិតក្នុង​តំបន់​កូ​មី (Komi) បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ប៉ុន្តែ​ជា​សំណាងល្អ​គ្មាន​អ្នកណាម្នាក់​រងរបួស ធ្ងន់​ឡើយ​ក្រៅពី​របួសស្រាល​ម្នាក់​។

​ក្រុមហ៊ុន​បានបញ្ជាក់​ទៀតថា នៅពេល​ចុះចត ប្រព័ន្ធ​ឧបករណ៍​ចុះចត​នៅ​អាកាស យានដ្ឋាន នេះ​មិន​ដំណើរការ​ហើយ​ភ្លើង​បំភ្លឺ​ផ្លូវ​យន្តហោះ​រត់​ដាច់​ងងឹតឈឹង​ទើប​បង្កឱ្យមាន​ឧប្បត្តិហេតុ នេះ​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​វិស័យ​ម្ហូបអាហារ នៅ​កម្ព...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ជើងហោះហើរ​រាប់រយ​ត្រូវ​លុ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​គណៈកម្មាធិការ​ពិគ្រោះ​យោ...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​ស្លាប់​១​នាក់ របួសធ្ងន់​...

​ដោយៈ ប​,​ជ័យ​/ បន្ទាយ​មា...