តាមព័ត៌មានថា ក្លិប លីវឺភូល(Liverpool) ត្រៀមលក់ចេញ ហ៊ែរី វីលសិន (Harry Wilson) នៅរដូវក្តៅ ហើយដាក់តម្លៃប្រហែល៣០លានផោន។
វីលសិន បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅអង់គ្លេស បន្ទាប់ពីទទួលបានជោគជ័យក្នុង កិច្ចសន្យាខ្ចីជើងទាំងជាមួយក្លិប Derby Country និង Bournemouth ។
បើទោះបីជាធ្វើមិនបានល្អក្នុងក្រុមរបស់លោក អេដឌី ហូ (Eddie Howe) នៅរដូវកាលនេះ ប៉ុន្តែ វីលសិន គឺជាកីឡាករឆ្នើមម្នាក់និងរកបាន៧គ្រាប់ផងដែរនៅក្របខណ្ឌព្រីមីញ៉េលីកក្នុងការបង្ហាញមុខ២១លើក។
ទោះបីជាយ៉ាងណា Liverpool នឹងមិនផ្តល់ឱកាសឲ្យកីឡាកររូបនេះប្រកួតប្រជែងក្នុងក្រុមជម្រើសរបស់ក្រុមនៅរដូវកាលក្រោយនោះទេ។
នៅពេល វីលសិន វិលត្រឡប់មកកាន់ក្លិប Liverpool វិញនៅដំណាច់រដូវកាលនេះកីឡាកររូបនេះនឹងឈានដល់ដំណាក់កាលចុងក្រោយនៃកិច្ចសន្យារបស់ខ្លួនជាមួយក្លឹប Liverpool ហើយ។
ក្លិប Liverpool ទំនងជាចង់បានប្រាក់ត្រឡប់មកវិញខ្លះពីកីឡាកររូបនេះដែលដើម ឡើយ ចុះកិច្ចព្រមព្រៀងចូលរួមជាមួយថ្នាលរបស់ Liverpool និងបានរីកចម្រើនតាមរយៈថ្នាលនេះ ផងដែរ។
ការរីកចម្រើនរបស់កីឡាករ ឃឺទីស ចូន (Curtis Jones) បានទាក់ទាញចំណាប់ អារម្មណ៍របស់ លោក យើហ្គេន ក្លប់ (Jurgen Klopp) ដែលគ្រោងនឹងរក្សាទុកខ្សែ បម្រើរូបនេះដល់រដូវកាល ក្រោយ បើទោះបីជាកីឡាកររូបនេះកំពុងលេងខ្ចីជើងនៅក្លឹបផ្សេងនិងទទួលបានការចាប់ អារម្មណ៍ពីក្លឹបជាច្រើនក៏ដោយ។
ក្លិប Liverpool គ្រោងនឹងទុក ចូន ហើយនាំយកកីឡាកររូបនេះមកចូលរួមក្នុងក្រុមជម្រើសដំបូង ដើម្បីដាក់ឲ្យលេងជាដៃគូជាមួយកីឡាករចំណូលថ្មី តាគូមី មីណាមីណូ (Takumi Minamino) ដែលផ្ទេរមកពីក្លិប RB Salsburg ៕ ប្រែសម្រួល: ពិសិដ្ឋ
