លោក ប៉េប ហ្គាឌីអូឡា (Pep Guardiola) អះអាងថា លោកនឹងមិនចុះកិច្ចព្រមព្រៀងថ្មី ដើម្បីគ្រាន់តែទាក់ទាញកីឡាករល្បីៗមកកាន់ក្លិបម៉េនឆេស្ទ័រ ស៊ីធីនោះទេ។
កាសែត Mirror Sport បានរាយការណ៍កាលពីថ្ងៃអាទិត្យមុនថា ក្លឹបស៊ីធីដែលចាញ់ក្រុម លីវឺភូល( Liverpool) ២២ពិន្ទុនោះត្រៀមចំណាយលុយច្រើន ដើម្បីនាំយកកីឡាករថ្មីច្រើន រូបទៀត។
លោក ហ្គាឌីអូឡា នៅសល់កិច្ចសន្យារយៈពេល១២ខែទៀតក្នុងកិច្ចសន្យា បន្ទាប់ពីរដូវក្តៅនេះ ហើយក្លឹបស៊ីធីក៏កំពុងជំរុញឲ្យគ្រូបង្វឹកវ័យ៤៩ឆ្នាំរូបនេះបន្តកិច្ចសន្យាលើសពី៥ឆ្នាំទៀតផងដែរ។
ប៉ុន្តែភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់លោកហួសពីឆ្នាំ២០២១ អាចនឹងក្លាយជាឧបសគ្គ ដ៏ធំមួយ ខណៈពេលប្រធានបច្ចេកទេសក្លឹបលោក ហ្ស៊ីគី បេហ្គីរីស្តេន (Txiki Begiristain) ព្យាយាមលក់កីឡាករដែលផ្ទេរចូលថ្មី ដើម្បីទស្សនវិស័យវែងឆ្ងាយ។
លោក ហ្គាឌីអូឡា បាននិយាយថា “ខ្ញុំមិនដឹងថា ហេតុផលដែលកីឡាករមកទីនេះដោយសារ តែខ្ញុំនៅទីនេះទេ។ យើងអាចនិយាយបានថា យើងបានទាក់ទងជាមួយកីឡាករមួយចំនួន ដែលមិនបានមកនៅពេលខ្ញុំនៅទីនេះ”។
លោក ហ្គាឌីអូឡា បន្ថែមថា “ខ្ញុំមកទីនេះ ពីព្រោះក្លឹបនេះមានស្ថិតរភាពហើយបោះជំហានទៅ មុខមុនពេលខ្ញុំមកដល់ទៅទៀត”៕ ប្រែសម្រួល: ពិសិដ្ឋ
