តាម​ព័ត៌មាន​ថា ភ្នាក់ងារ​របស់​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Phillipe Coutinho) សុខចិត្ត​ផ្តល់ឱកាស ឲ្យ​ក្លិប ជូ​វេន​ទុ​ស​(Juventus) ផ្ទេរ​កីឡាករ​រូបនេះ ស្របពេល​ក្លិប​បៃ​យឺន ម៉ូ​និ​ច​( Bayern Munich) គ្មាន​បំណង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​អចិន្ត្រៃយ៍​នោះទេ​។​
​ ​
កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​កំពុង​លេង​ខ្ចី​ជើង​នៅ​ក្របខ័ណ្ឌ Bundesliga ដែលមាន​ជម្រើស​ទិញ ផ្តាច់​ក្នុងតម្លៃ​១០០​លាន​ផោន ប៉ុន្តែ​ក្លិប​នេះ​មិន​ទំនងជា​ហ៊ាន​ចំណាយ​ច្រើន​នោះទេ ហើយ កូ​ទី​ញ៉ូ នឹង​វិល​ត្រឡប់មក​ក្លិប Barcelona វិញ​នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
​ភ្នាក់ងារ​របស់ កូ​ទី​ញ៉ូ នឹង​ព្យាយាម​សម្របសម្រួល​ឲ្យ​កីឡាករ​រូបនេះ​ចាក​ចេញទៅ​ចូលរួម​នៅទីក្រុង​ទូ​រី​ន​ឬ​ជាមួយ​ក្លិប PSG ។​
​ ​
សេចក្តីរាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ក្លិប Juventus ចាប់អារម្មណ៍​ចង់​ផ្ទេរ កូ​ទី​ញ៉ូ កាលពី រដូវក្តៅ​ឆ្នាំមុន ប៉ុន្តែ​ខកខាន​មិនបាន​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ បន្ទាប់ពី​ខ្សែប្រយុទ្ធ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) និង ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain) បន្ត​នៅ​ជាមួយ ក្លឹប​នេះ​។​
​ ​
​មានការ​អះអាង​ផងដែរ​ថា ក្លឹប Arsenal និង Liverpool ក៏​អាច​នឹង​នាំយក​កីឡាករ​រូបនេះ ត្រឡប់មក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ផងដែរ ស្របពេល​Barcelona​ទំនងជា​រក្សា​តម្លៃ​៦៨ លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Phillipe Coutinho)