Home ព័ត៌មានជាតិ សង្គម រកឃើញ​ជើង​ទ្វ...

រកឃើញ​ជើង​ទ្វារបាល​នៅ​ប្រាសាទទន្លេស្ងួត ក្រោយពី​រកឃើញ​ដងខ្លួន​កាលពី​៣​ឆ្នាំមុន​

ដោយ​: បាយ័ន / សៀមរាប​: បំណែ​កជើង​បដិមា​មួយ​ត្រូវបាន​ក្រុមការងារ​ជួសជុល​ប្រាសាទទន្លេស្ងួត នៃ​អាជ្ញាធរ​ជាតិ​អប្សរា រកឃើញ​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​។ នេះ​ជាការ​បញ្ជាក់​របស់​អាជ្ញា​អប្សរា នៅ​ព្រឹក​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​។​

​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់ថា បំណែ​កជើង​បដិមា​នេះ ត្រូវបាន​រកឃើញ​នៅ​ទីតាំង​ដែលមាន​ចម្ងាយ​ត្រឹមតែ​១​ម៉ែត្រ​ពី​ចុងជើង នៃ​ទ្វារបាល ដែល​បាន​រកឃើញ​កាលពី​ឆ្នាំ​២០១៧ ដោយ​គម្រោង​ស្រាវជ្រាវ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី (ISEAS)​។​

​បន្ទាប់ពី​ការរកឃើញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​បញ្ជាក់ថា​ជា​បំណែ​កជើង​របស់​បដិមា​ទ្វារបាល ក្រុមការងារ​អភិរក្ស​និង​ជួសជុល​វត្ថុ​សិល្បៈ ហៅ​កាត់​ថា I.T.A.L.I.A នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ពុម្ព​ចម្លង​ពី​បដិមា​ទ្វារបាល​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ មក​ធៀប​នឹង​បំណែ​កជើង​នៅ​ប្រាសាទទន្លេស្ងួត​។ តាមរយៈ​ការ​ធៀប​នេះ ក្រុមការងារ​បញ្ជាក់ថា បំណែ​កជើង​នេះ​គឺ​ពិតជា​ផ្នែក​មួយ​នៃ​បដិមា​ទ្វារបាល​។

​បច្ចុប្បន្ន ក្រុមការងារ​អភិរក្ស​និង​ជួសជុល​វត្ថុ​សិល្បៈ កំពុង​រៀបចំ​ឯកសារ​បច្ចេកទេស ដើម្បី​យក​បំណែ​កជើង​បដិមា​មក​ផ្គុំ​នឹង​ទ្វារបាល​ដែល​កំពុង​ជួសជុល​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular