នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូនណានបានប្រកាស នូវ“លិខិតជូនដំណឹងឱ្យទេសចរមកពីខេត្តហ៊ូប៉េ”ថា ខេត្តយូនណាននឹងប្រកាសព័ត៌មាន អំពីលេខទូរស័ព្ទសួរព័ត៌មានសម្រាប់ទេសចរនៅស្រុក(ក្រុង/ខណ្ឌ)ចំនួន ១២៩ នៃខេត្តយូន ណាន និងសណ្ឋាគារសម្រាប់ទេសចរស្នាក់ទៅ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ ទេសចរនៅខេត្តយូនណានដែលមកពីខេត្តក្រុងផ្សេងៗ ។
នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ ព័ត៌មានអំពីសណ្ឋាគារស្នាក់នៅ និងលេខទូរស័ព្ទនៃស្ថាប័ន វប្បធម៌និងទេសចរណ៍ខេត្តយូនណានសម្រាប់ផ្តល់សេវាកម្មដល់ទេសចរដែលមកពីតំបន់កើតជំងឺរលាកសួតប្រភេទថ្មី បានត្រូវប្រកាសជាសាធារណៈជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយ បញ្ហាប្រឈមរបស់ទេសចរនៅខេត្តយូនណាន ។ ក្រៅពីនេះ ទេសចរក៏អាចឆែកមើលព័ត៌មាន និងទិន្នន័យអំពីជំងឺរលាកសួតប្រភេទថ្មី តាមរយៈកម្មវិធី App “ដើរលេងខេត្តយូនណាន” និង“ដើរលេងខេត្តយូនណានដោយប្រើទូរស័ព្ទតែមួយគ្រឿង” ព្រមទាំងបទបញ្ជាដាក់កំហិត ផ្នែកគមនាគមន៍ ព័ត៌មានស្វែងរកមនុស្ស ឈ្មោះមន្ទីរពេទ្យ សណ្ឋាគារស្នាក់នៅនិងលេខ ទូរស័ព្ទសួរព័ត៌មានសម្រាប់ទេសចរជាដើម ៕ ដោយ លី ហ៊ឺងឈាំង