Home ព័ត៌មានអន្តរជាតិ យន្តហោះ​តៃវ៉ា...

យន្តហោះ​តៃវ៉ាន់​ប្រដាប់​ដោយ​កាំ​ជ្រួច ស្ទាក់​ផ្លូវ​យន្តហោះ​ទម្លាក់​គ្រាប់​ចិន​

​តៃវ៉ាន់​បាន​និយាយថា​ ខ្លួន​បាន​បញ្ជូន​ចេញ​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​កុម្ភៈ​ បន្ទាប់​ពី​យន្តហោះយោធា​ចិន​បាន​ហោះ​ឆ្លង​ចូល​ដែន​អាកាស​​របស់​ខ្លួន​មួយ​រយៈ​ខ្លី​ដែល​ជា​ការហោះ​ចូល​លុកលុយ​ជា​លើកដំបូង​ចាប់តាំងពី​ប្រធានាធិបតី​នៃ​កោះ​នេះ​បាន​ជាប់ឆ្នោត​ជា​ថ្មី​នៅ​កាលពី​ខែ​មករា​។​

​ទោះជា​យ៉ាងណា ចិន​ប៉េកាំង​តែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន ដូច្នេះ​មិន​ថា​ដែនអាកាស​ឬ​ដែន​គោក​ទេ​វា​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ចិន​។​

​ក្រសួងយោធា​តៃវ៉ាន់​បាន​និយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 និង​យន្តហោះ​អមដំណើរ​ជា​ច្រើម​គ្រឿង​របស់​ចិន​បាន​ហោះ​ឆ្លងកាត់​រយៈពេល​ខ្លី​​នៅ​លើ​ខ្សែ​បន្ទាត់​កណ្តាល​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ប្រធានាធិបតី​តៃវ៉ាន់ ​លោកស្រី​សាយ អ៊ី​ន​វេន បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​វិធានការ​” គ្មាន​ន័យ​និង​មិន​ចាំបាច់​”​នៅពេល​ដែល​ខ្លួន​គួរតែ​ទប់ស្កាត់​​ការ​ផ្ទុះ​ឡើង​នៃ​កូរ៉ូណា​វីរុសដ៏​ប្រល័យ​។​

​វីរុស​ដែល​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន រហូតដល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ជាង​១០០០ នាក់​​ ហើយ​បាន​ឆ្លង​រាលដាល​ដល់​កោះ​តៃវ៉ាន់​និង​ប្រទេស​​ដទៃ​ជា​ច្រើន​ទៀត​។​

​លោកស្រី​បាន​និយាយ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​ថា “​ខ្ញុំ​ចង់​រំលឹក​រដ្ឋាភិបាល​ចិន​ថា​វា​មិន​ត្រឹមតែ​គ្មាន​ន័យ​ទេ តែ​ក៏​មិនចាំបាច់​ធ្វើ​សកម្មភាព​យោធា​នៅ​ពេល​ផ្ទុះ​វីរុស​​នៅ​ទីក្រុង​វូ​ហាន​”​។​

​ការហោះ​សមយុទ្ធ​កាលពី​ថ្ងៃ​ចន្ទ​បាន​កើតឡើង​បន្ទាប់​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 និង​យន្តហោះ​ចម្បាំង J-11​របស់​ចិន ជាច្រើន​គ្រឿង​បាន​ហោះ​ជិត​កោះ​​តៃវ៉ាន់​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​មិន​បាន​ឆ្លង​ចូល​បន្ទាត់​កណ្តាល​នោះទេ ។​នេះ​បើ​យោង​តាម​ក្រសួង​យោធា​ក្រុង​តៃប៉ិ​។​

​នេះ​គឺជា​លើក​ទី​២ហើយ​ដែល​យន្តហោះ​ចិន​បាន​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​ដែល​តែ​វ៉ាន់​ចាត់ទុក​ជា​ខ្សែ​ព្រំដែន​រវាង​ចិនដីគោក​និង​កោះ​តៃវ៉ាន់​។​

​ក្រសួង​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​” យន្ដហោះ​ទាំងនោះ​បាន​ហោះ​វិលត្រឡប់​ទៅ​ដែនអាកាស​ចិន​វិញ​បន្ទាប់​ពី​យន្ដហោះ​ចម្បាំង​របស់​យើង​​បាន​ចាត់​វិធានការ​ឆ្លើយតប​សមស្រប​និង​ប្រកាស​ព្រមាន​ឱ្យ​ចាកចេញ​”៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ក្រសួង​យោធា​តៃវ៉ាន់ បាន​ចេញ​រូបថត​ដែល​បង្ហាញ​យន្តហោះ​ចម្បាំង​F-16​មួយ​ប្រដាប់​ដោយ​កាំជ្រួច​ហោះ​នៅ​ជិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន​H-6 របស់​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...