Home ព័ត៌មានជាតិ សង្គម លោក​ហាក់​ឡេង​...

លោក​ហាក់​ឡេង​៖​កម្ពុ​ជាមាន​សុខសន្តិភាព ទើប​ពុទ្ធចក្រ​រស់​ឡើងវិញ​មកទល់​បច្ចុប្បន្ន​

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖”​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ស្ថេរភាព​នយោបាយ​និង​ការអភិវឌ្ឍន៍​រីកចម្រើន​ទើប​វិស័យ​ពុទ្ធចក្រ​រស់​ឡើងវិញ​មកទល់​ពេល​បច្ចុប្បន្ននេះ​។​បើ​ធៀប​នឹង​របប​ប្រល័យពូជសាសន៍ វត្ត​អា​រ៉ា​មរ​ង​ការបំផ្លិចបំផ្លាញ​គ្មាន​សល់​”​។​
​ការលើកឡើង​របស់លោក​ហាក់​ឡេង​អភិបាលស្រុក​បូ​ទុម​សាគរ​នៅពេលនេះ​ធ្វើឡើង​នៅក្នុង​បុណ្យ​ឆ្លង​កុ​ដិ្ឋ​និង​រូបសំណាក​ព្រះអង្គ​ទ្រង់​ចេញ​សាង​ផ្នួស​នៅ​វត្ត​សុវណ្ណ​តេ​ជោ​ហៅ​វត្តភ្នំ​ប្រចៀវ​ស្ថិតនៅ​ភូមិ​ព្រែក​ខ្យង ឃុំ​តា​នូ​ន​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​លោក​អភិបាលស្រុក​បូ​ទុម​សាគរ​រំលឹក​ពី​អតីតកាល​ថា ប្រទេស​កម្ពុជា​កាលពី​៤០​ឆ្នាំមុន​ក្នុង​របប​ប៉ុល ពត ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៧​មេសា​១៩៧៥​ដល់​៧​មករា​១៩៧៩​រង​ការបំផ្លិចបំផ្លាញ​ស្ទើរ​គ្មាន​សល់ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​។ ជាពិសេស​វិស័យ​ពុទ្ធចក្រ ត្រូវបាន​របប​ឃោ​ឃៅ​មួយ​នេះ កម្ទេចចោល​ទាំងស្រុង​។​ជំនឿ​សាសនា​គ្រប់​ប្រភេទ​លុបបំបាត់​គ្មាន​សេសសល់​ក្នុងនោះ​មាន​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ប្រជាជន​កម្ពុជា​គោរព​ប្រតិបត្តិ​ជាង​៩០​ភាគរយ​។

​លោក ហាក់ ឡេង បន្តថា​វត្ត​អា​រ៉ា​ម​ប្រែក្លាយ​ជាទី​ឃុំឃាំង​មនុស្ស​ស្លូតត្រង់​និង​ជា​ជង្រុក​ស្តុក​ស្រូវ​អង្ករ និង​អំបិល​។​រីឯ​ព្រះសង្ឃ​ក៏ត្រូវ​បាន​ក្រុម​ប៉ុលពត​ចាប់​ផ្សឹក​បង្ខំ​ឱ្យធ្វើ​ពលកម្ម​យ៉ាងធ្ងន់ធ្ងរ​បូក​រួមទាំង​កាប់សម្លាប់​ឥត​ប្រណី​។​ប៉ុន្តែ​ក្រោយពី​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដ៏​ឆ្លាត​វៃ​សម្តេច​ទាំង​៣ គឺ​សម្តេច​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​ពញា​ចក្រី ហេង សំរិន​និង​សម្តេច​តេ​ជោ ហ៊ុនសែន​។​លោក​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​កសាង​ស្តារឡើងវិញ​គ្រប់​វិស័យ​ចាប់ពី​បាតដៃ​ទទេ​តាមរយៈ​ការតស៊ូ​ប្រយុទ្ធ​តតាំង​រំដោះ និង​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នូវ​របប​ប្រល័យពូជសាសន៍​។​

​ជាក់ស្តែង​មូលដ្ឋាន​ស្រុក​បូ​ទុម​សាគរ​បច្ចុប្បន្ន​បាន​កំពុងអភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​ផ្លូវ​ស្ពាន​ធ្វើដំណើរ​បាន​ងាយស្រួល​មណ្ឌល​សុខភាព​រមណីយដ្ឋាន​ទេសចរ​ប្រ​វត្ថិ​សាស្ត្រ ភ្លើងអគ្គិសនី និង​វត្ត​អា​រ៉ា​ម​ជាដើម​។ នេះ​សុទ្ធសឹង ដោយសារតែ​ប្រទេស​មាន​ម្លប់​សន្តិភាព ស្ថេរភាព​នយោបាយ កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ជឿនលឿន​គ្រប់​វិស័យ​។​

​ទន្ទឹម​នោះដែរ​លោក​អភិបាលស្រុក​បូ​ទុម​សាគរ​ក៏​ជំរុញ​លើកទឹកចិត្ត​ដល់​សប្បុរស​គ្រប់ទិសទី​បន្ត​ចូលរួមចំណែក​កសាង​នូវ​សមិទ្ធិផល​បន្ថែម​តាម​ទី​វត្ត​អា​រ៉ា​ម ដើ​ម្បិ​ទុកជា​ប្រយោជន៍​នៃ​ជំនឿ​របស់​ពុទ្ធិ​បរិស័ទ និង​ជួយ​ថែរក្សា​តម្លៃ​ពុទ្ធសាសនា​ឱ្យ​កាន់តែ​គង់វង្ស​យូរអង្វែង​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​។

​គួរ​ជម្រាប​ថា​ការរីកចម្រើន​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ត្រូវ​ពឹង​ផ្អែកលើ​កត្តា​សន្តិភាព​ស្ថេរភាព​នយោបាយ និង​សុវត្ថិភាព​សង្គម​ជា​ចាំបាច់​ដែល​មិនអាច​ខ្វះ​បាន​ជាក់ស្តែង​សមិទ្ធផល​ដូចជា​កុ​ដិ្ឋ​ទទឹង​១១​ម៉ែត្រ បណ្តោយ​១៣​ម៉ែត្រ​និង​រូបសំណាក់​ព្រះអង្គ​តម្លៃ​ជិត​៤០.០០០​ដុល្លារ​ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​បានបង្ហាញ​ឃើញ​នេះ​ស្រាប់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...