ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​សន្លប់​ស្ដូកស្ដឹង​បន្ទាប់ពី​ជិះ​ម៉ូតូ​មួយគ្រឿង​ទាក់​ដៃចង្កូត​គ្នា​បណ្តាលឱ្យ​ដួល​ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​១០ ​ខែកុម្ភៈ​ឆ្នាំ​២០២០​ តាម​បណ្ដោយ​ផ្លូវ​២០០៤​ ហៅ​ផ្លូវ​ម៉ៃ​ដា ក្នុង​សង្កាត់​អូ​របែកក្អម ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ​ដោយ​ជិះ​ម៉ូតូ​ម៉ា​កនិច​ពណ៌​ទឹកប្រាក់​ ពាក់​ផ្លាកលេខ​កំពង់ចាម​1V.7155​ជិះ​តែម្នាក់ឯង​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​កន្លែងកើតហេតុ​ដើម្បី​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​បែកក្អម​រង់ចាំ​ប្រគល់ឱ្យ​សាច់ញាតិ​នៅពេល​ក្រោយ ៕S/​Ha