ដោយៈចាន់តូ:ភ្នំពេញ៖បុរសម្នាក់បានបែកក្បាលស្លាប់បន្ទាប់ពីដើរកណ្ដាលថ្នល់ត្រូវរថយន្តមិនស្គាល់ម៉ាកបុក ហើយកិនកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រចូលថ្ងៃអង្គារទី១១ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខវត្តកាភេន ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គាត់ស្លៀកពាក់ខោខូវប៊យពណ៌ខៀវ ពាក់អាវដៃវែងសាច់ក្រណាត់ឆ្នូតស និងអាវយឺតខាងក្នុងពណ៌ខ្មៅកម្ពស់ប្រហែល១ម៉ែត្រ៦៥ សម្បុរខ្មៅស្រអែម មានពាក់នាឡិកានៅនឹងដៃ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញបុរសរងគ្រោះខាងលើដើរកណ្ដាលថ្នល់តាមបណ្ដោយផ្លូវជាតិលេខ៤។ មកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់នៅកណ្ដាលថ្នល់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងនិងធ្វើកំណត់ហេតុនិងឱ្យរថយន្តដឹកសាកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕S/Ha

