សម្តេច​តេ​ជោ​ហ៊ុនសែន នឹង​ជួបប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​ត្រាំ នៅក្នុង​ពាក់កណ្តាល​ខែមីនានេះ​

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នឹង​ជួបប្រជុំ​ជាមួយនឹង​លោក​ប្រធានាធិបតី ត្រាំ នៅ​សហរដ្ឋ​អាម៉េរិក​ នៅក្នុង​ពាក់កណ្តាល​ខែមីនា​ខាងមុខនេះ​។​

​អ្នក​ដែល​ចូលរួម​ត្រូវបាន​មានប្រសាសន៍​ឲ្យ​ដឹង​បែបនេះ នៅក្នុង​ពិធីបើកការដ្ឋាន​ស្ដារឡើងវិញ​ផ្លូវជាតិ​លេខ ២ និង​ផ្លូវជាតិ​លេខ ២២ នៅព្រឹក​ថ្ងៃទី ១១ ខែកុម្ភៈ ២០២០ នេះ​។​

​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២​មីនា​ខាងមុខនេះ សម្ដេច​នឹង​ទៅកាន់​សហរដ្ឋអាម៉េរិក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អនុស្សាវរីយ៍​អាស៊ាន​-​អាម៉េរិក នៅ​ទីក្រុង Las Vegas សហរដ្ឋ​អាម៉េរិក​។​

​សម្ដេច​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា​ ​នៅ​សហរដ្ឋ​អាម៉េរិក​ថ្ងៃទី​១៤មីនា សម្ដេច​នឹង​អញ្ជើញ​វ៉ៃ​កូន​ហ្កោ​ល​ជាមួយនឹង​ថ្នាក់ដឹកនាំ​អាស៊ាន និង​អាម៉េរិក បន្ទាប់មក​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​អនុស្សាវរីយ៍​អាស៊ាន​-​អាម៉េរិក បន្ទាប់មក​នៅ​ថ្ងៃទី​១៥ សម្ដេច​នឹង​ជួបប្រជុំ​ជាមួយនឹង​ប្រធានាធិបតី​ត្រាំ និង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីការបរទេស​ចិន​ន...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ពលរដ្ឋ​ភូមិ​កូនដំរី ផ្ទុះ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ប្រទះឃើញ​សព​បុរស​ម្នាក់​អ...

ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈអ្...