វីរុសកូរ៉ូណា ៖ ការសិក្សាថ្មីរកឃើញថា រយៈពេលបង្ករោគគឺមានរហូតដល់ទៅ២៤ថ្ងៃ

ការស្រាវជ្រាវថ្មីដោយផ្អែកលើទិន្នន័យដែលប្រមូលពីអ្នកជំងឺកូរ៉ូណាជាង ១.០០០ នាក់នៅក្នុងប្រទេសចិន បានរកឃើញថា រយៈពេលនៃការភ្ញាស់វីរុសនេះគឺ ២៤ ថ្ងៃជាជាងរយៈពេល ១៤ ថ្ងៃដែលគេជឿកាលពីគ្រាមុនៗ ហើយអ្នកជំងឺតិចជាងពាក់កណ្តាលបានបង្ហាញរោគសញ្ញាគ្រុនក្តៅ នៅពេលពួកគេបានមកជួបវេជ្ជបណ្ឌិត។

ការសិក្សា ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវយ៉ាងហោចណាស់ជាង៣០នាក់មកពីមន្ទីរពេទ្យចិននិងសាលាជំនាញវេជ្ជសាស្ត្រដឹកនាំដោយវេជ្ជបណ្ឌិត ចុង ណានសាន អ្នកជំនាញខាងរោគរាតត្បាតចិន ដែលបានរកឃើញវីរុសកូរ៉ូណា សា (Sars coronavirus) ក្នុងឆ្នាំ ២០០៣ បានបង្ហាញថាគេនៅមិនទាន់ដឹងច្រើនទេអំពីវីរុសគ្រោះថ្នាក់ឈ្មោះ 2019-nCoV។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វិធីសាស្រ្តកំណត់អត្តសញ្ញាណវីរុសជំហានដំបូងអាចមានចន្លោះប្រហោង ដែលជាលទ្ធផលអាចបណ្តាលឱ្យមនុស្សមួយចំនួនធំដែលឆ្លងវីរុសនេះមិនអាចកត់សម្គាល់ដឹង។

យោងតាមការស្រាវជ្រាវបានឱ្យដឹងថា អាការៈគ្រុនក្តៅកើតមានតែ ៤៣,៨ ភាគរយនៃអ្នកជំងឺប៉ុណ្ណោះ ប៉ុន្តែក្រោយមកអាការៈគ្រុនក្តៅបានកើតឡើងលើអ្នកជំងឺចំនួន ៨៧,៩ ភាគរយបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ការស្រាវជ្រាវបានរកឃើញថា អវត្តមានអាការៈគ្រុនក្តៅក្នុងករណីវីរុស 2019-nCoV គឺកើតមានញឹកញាប់ជាងករណីជំងឺសានិងជំងឺមឺស។ ក្រុមអ្នកនិពន្ធបាននិយាយថា អ្នកជំងឺបែបនេះអាចត្រូវបានមើលរំលង ប្រសិនបើប្រព័ន្ធពិនិត្យផ្តោតខ្លាំងតែលើការរកអាការៈគ្រុនក្តៅ។

កាលពីមុន មុនពេលអ្នកជំងឺឆ្លងកាត់ការធ្វើតេស្តអាស៊ីតនូក្លេអ៊ិច (NATs) ដើម្បីបញ្ជាក់ពីការឆ្លងមេរោគ ការស្កែន CT របស់ពួកគេត្រូវតែបង្ហាញរោគសញ្ញានៃការឆ្លងមេរោគ ដូចជាភាពស្រអាប់ក្នុងសួតនិងឈឺដើមទ្រូង។

ប៉ុន្តែក្នុងចំណោមអ្នកជំងឺ ៨៤០ នាក់ដែលបានធ្វើការស្កែន CT មានតែពាក់កណ្តាលប៉ុណ្ណោះដែលបង្ហាញពីភាពស្រអាប់ក្នុងសួត និង ៤៦ ភាគរយបានបង្ហាញអាការៈឈឺទ្រូង។ ក្រុមអ្នកស្រាវជ្រាវនិយាយថា នេះមានន័យថាការពឹងផ្អែកតែលើការស្កែន CT តែមួយមុខ អាចខកខានក្នុងការកំណត់ចំនួនអ្នកជំងឺដ៏ច្រើន៕ ដោយ៖ កញ្ញាដាលីស

រយៈពេលនៃការភ្ញាស់វីរុសនេះគឺ ២៤ ថ្ងៃជាជាងរយៈពេល ១៤ ថ្ងៃដែលគេជឿកាលពីគ្រាមុនៗ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...