សារព័ត៌មានស៊ីនហួបានរាយការណ៍ថា វិស័យផ្សេងៗជាច្រើននៃសង្គមហុងកុង បានបរិច្ចាគប្រាក់ចំនួនជាង១ ពាន់លានយ័ន (១៤៣លានដុល្លារ)និងឧបករណ៍វេជ្ជសាស្ត្រជាច្រើនសម្រាប់កិច្ចប្រឹងប្រែងគ្រប់គ្រងកូរ៉ូណាវីរុសនៅប្រទេសចិនដីគោក។
ការិយាល័យទំនាក់ទំនងនៃរដ្ឋាភិបាលប្រជាជនកណ្តាលក្នុងតំបន់រដ្ឋបាលពិសេសហុងកុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការបរិច្ចាគនេះ បង្ហាញអារម្មណ៍ជ្រាលជ្រៅយ៉ាងច្បាស់រវាងប្រជាជនហុងកុងនិងប្រទេសចិនដីគោក។
ក្រៅពីការបរិច្ចាគប្រាក់នេះ ហុងកុង ក៏បានផ្តល់ម៉ាសមុខ អាវពេទ្យ ថ្នាំសម្រាប់មេរោគនិងសម្ភាៈពេទ្យជាច្រើនទៀត ដល់ប្រទេសចិនដីគោក ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍៕ប្រែសម្រួល៖សុខា/sn