ក្រសួងធនធានទឹកនឹងរៀបបាវ​​ខ្សាច់​ចំណុចប្រឈមទប់ស្កាត់ការ​បាក់ច្រាំងទន្លេនៅក្រុងកំពង់ចាម​

ដោយ:គង់ហេង/កំពង់ចាម ៖ ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម នឹងរៀបចំដាក់បាវខ្សាច់ទប់ស្កាត់ការបាក់ច្រាំង នៅចំកន្លែងដែលប្រឈមនឹងបាក់ស្រុតរបស់ច្រាំងទន្លេមេគង្គនាពេលឆាប់ៗ ខាងមុខនេះ។ ដើម្បីថែរក្សាច្រាំងទន្លេនេះ របស់ក្រុងជ័យលាភីផ្ការំដួលបីទងឳ្យបានស្ថិតស្ថេរយូរអង្វែង។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ២០២០ថា ខាងលោកមិនអាចបញ្ជាក់ចម្ងាយប្រវែងច្រាំងទន្លេដែល ត្រូវតម្រៀបបាវខ្សាច់នៅពេលខាងមុខបានទេ។ ដោយអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងរបស់ច្រាំងដែលនឹងប្រឈមបាក់នោះ។

លោកប្រធានមន្ទីរបានឳ្យដឹងទៀតថា ប៉ុន្តែយើងអាចបង្ហាញចំណុចជើងច្រាំងទន្លេដែលត្រូវរៀបបាវខ្សាច់ គឺប្រឈមនឹងបាក់ច្រាំងខ្លាំង នៅត្រង់កន្លែងកំពង់រង់ចាំ ត្រង់កន្លែងការដ្ឋានច្រាំងទន្លេកំពុងសាងសង់បានជាង ៥០ ភាគរយ និងត្រង់កន្លែងអាងហែលទឹកដើមជ្រៃ ក្បែរខណ្ឌរដ្ឋបាលជលផលកំពង់ចាម។

លោកបានបន្តថា ចំណែកការបូមយកខ្សាច់ច្រកបាវមកដាក់ទប់ច្រាំងទន្លេកុំឳ្យបាក់បន្តទៀតនេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអនុញ្ញាតបូមយកខ្សាច់នៅខាងក្បាលកោះប៉ែន និងខាងចុងកោះដាច់ទល់មុខវត្តជ្រោយថ្ម គឺស្ថិតក្រោមការត្រួតពិនិត្យឳ្យបានច្បាស់លាស់ពីលក្ខណ:បច្ចេកទេសរបស់ខាងមន្រ្តីរ៉ែនិងថាពល។

គួរបញ្ជាក់ថា ទឹកជន់ទន្លេមេគង្គឆ្នាំ២០១៩ កន្លងទៅនេះបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ គឺបានបណ្តាលឳ្យដីជាច្រាំងទន្លេមេគង្គរបស់ស្រុកក្រុងទាំង ប្រាំមួយ នៅជាប់ដងទន្លេមួយនេះបានបាក់ស្រុតបំផ្លាញអស់ចូលក្នុងទន្លេចម្ងាយ ១៣ គីឡូម៉ែត្រ។ ពិសេសបានបាត់បង់លំនៅស្ថានប្រជាពលរដ្ឋច្រើនខ្នង ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ផ្លូវថ្នល់ជាច្រើនម៉ែត្របាក់ចូលក្នុងទន្លេអស់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular