កម្រាល និងចិញ្ចើមផ្លូវការ៉ូឡា​ជម្រាបទឹកពិសេស នៃផ្លូវ២ធ្នូ មុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ដោយគូលែន/សៀមរាប ៖ កម្រាល និងចិញ្ចើមផ្លូវ ដុំបេតុងជម្រាបទឹកពិសេស នៃគម្រោងសាកល្បងការពារជំនន់ទឹកភ្លៀងក្នុងក្រុងសៀមរាប របស់ទីភ្នាក់ងារសហប្រតិ​បត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា JICA ស្ថិតនៅតាមបណ្ដោយផ្លូវ ២ធ្នូ ពីចំណុចប្រសព្វតំបន់ផាប់ស្រ្ទីត ដល់មុខក្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្ត ក្នុងភូមិមណ្ឌល១ សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

លោក ទៀ សីហា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អ៊ូម៉ូរ៉ា ដែលជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបានមកបណ្តាក់ទុននៅកម្ពុជា ក៏ដូចជានៅក្នុងខេត្តសៀមរាប ហើយតាមរយៈគម្រោងនេះ សង្ឃឹមថា JICA និងក្រុមហ៊ុនអ៊ូម៉ូរ៉ា នឹងបន្តនូវការគាំទ្រ និងវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដើម្បីចូលរួម ដល់កិច្ចអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាប ព្រោះថាគម្រោងនេះពិតជាបានដើរតួនាទី យ៉ាងសំខាន់ ដែលមិនអាចខ្វះបាន។លោកអភិបាលខេត្តបានចំណាយថវិការប្រមាណ ៣០០លានរៀល សម្រាប់បន្តការងារក្រាលចិញ្ចើមផ្លូវដោយអនុវត្តបច្ចេកទេសដូចគ្នា ។

លោក មានប្រសាសន៍ទៀតថា ក្នុងឆ្នាំ២០១៩ នេះ រដ្ឋបាលខេត្តសៀមរាប រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរ​ជាតិ ជាពិសេស ការរៀបចំព្រឹត្តិការណ៍ធំៗ កិច្ចប្រជុំថ្នាក់ជាតិ អន្តរជាតិនានា ហើយទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានពុះពារជំនះនូវរាល់បញ្ហាប្រឈមជាច្រើន ដោយទទួលបានមានការឧបត្ថម្ភគាំទ្រពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចពិជ័យសេនា ឧប​នាយក​រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋាន ធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបានសមិទ្ធផលមួយចំនួន។

លោក មានប្រសាសន៍បន្ថែមទៀតថា ដោយខេត្តសៀមរាប ជាខេត្តគោលដៅទេសចរណ៍ និងជាទីកន្លែងសម្រាប់រៀបចំសន្និសីទថ្នាក់ជាតិ-អន្តរជាតិ ដូច្នេះ ដើម្បីរក្សាបាននូវកិត្យានុភាពជាតិយើង ក៏ដូចជាខេត្តសៀមរាបទាំងមូល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារនូវសមិទ្ធផលនានា ដែលសម្រេចបានរយៈពេលកន្លង​មក​ឱ្យនៅគង់វង្ស ស្ថិតស្ថេរ ប្រើប្រាស់ប្រកបដោយនិរន្តរភាព ជាពិសេស ចូលរួមក្នុងចលនាភូមិ ឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តទាំងប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរ និងសូមជួយចូលរួមក្នុងការជួយថែទាំផ្លូវថ្នល់របស់យើង សម្រាប់ការប្រើប្រាស់ ជាសាធារ​ណជនទូទៅ។

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប បាបង្ហាញថា គម្រោងកែលំអកម្រាលនិងចិញ្ចើមផ្លូវដោយប្រើកម្រាលជម្រាបទឹកពិសេស ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងដែលជាជំនួយសាកល្បងរបស់ JICA ត្រូវបានអនុវត្តក្នុងរយៈពេល៤ខែចាប់ពីខែកុម្ភៈដល់ខែឧសភាឆ្នាំ២០១៩ មានប្រវែង១០៧ម៉ែត្រ និងទទឹង២០ម៉ែត្រ ក្នុងនោះបានសង់សម្រួលគ្រឺះឡើងវិញ និងរៀបចំក្រាលកម្រាលបេតុងប្រភេទជម្រាបទឹកដោយបែងចែកជា៣ប្រភេទ គឺ ប្រភេទដុំបេតុងលើទ្រូងផ្លូវ , ប្រភេទដុំបេតុងលើផ្លូវថ្មើជើង និងកែលំអបណ្តាញលូទឹកភ្លៀង ដែលសរុបថវិកាចំណាយចំនួន១៩៥.០០០ដុល្លារ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...