កិច្ចប្រជុំពិគ្រោះយោបល់ នៃផលប៉ះ​ពាល់បរិស្ថានសម្រាប់គម្រោង​ស្ថាបនាផ្លូវជាតិលេខ១០ ពាក់ព័ន្ធ​​ខេត្តបាត់ដំបង ពោធិសាត់ និង​កោះកុង

ដោយៈប៊ុនណាត/បាត់ដំបង ៖ នៅសាលប្រជុំនៃមន្ទីរបរិស្ថានខេត្តកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានបើកកិច្ចប្រជុំពិគ្រោះយោបល់នៃកិច្ចប្រជុំពិគ្រោះយោបល់នៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងស្ថាបនាផ្លូវជាតិ​លេខ១០(1551)ពាក់ព័ន្ធនឹងខេត្តបាត់ដំបង ខេត្តពោធិសាត់និងខេត្តកោះកុងក្រោមអធិបតីភាពលោកអ៊ុយ សុធាវីអភិបាលរងខេត្តនិងលោកកត បូរ៉ានប្រធានមន្ទីរបរិស្ថានខេត្ត។

លោក សុខ សារិទ្ធ ទីប្រឹក្សាក្រុមហ៊ុនអេសប៊ីខេ(SBK)រីស៊ើចឌីវីឡុបមេនបានធ្វើបទបង្ហាញថា មុននឹងជ្រើសរើសយកផ្លូវខាងលើនេះក្រុមការងារបានប្រៀបធៀបជម្រើសផ្លូវចំនួន៥ខ្សែក្នុងការស្ទង់មតិ ព្រមជាមួយនឹងស្ថានភាពភូមិសាស្ត្រនៅទីតាំងនីមួយៗ។ជម្រើសទាំង៥នោះគឺ១ផ្លូវខ្សែKនិងA។ខ្សែAខ្លីជាង១,៩គីឡូម៉ែត្រប៉ុន្តែវាកាត់តំបន់ភ្នំចោតជាងនិងកាត់តំបន់ព្រៃស្រោប្រហែល២០គីឡូម៉ែត្រb។ ចំណែកផ្លូវខ្សែKគឺជាផ្លូវចាស់ដូចនេះមានផលប៉ះពាល់ផ្ទះ ដីស្រែប្រជាជនតិចជាងc។ ខ្សែAជាផ្លូវថ្មីមានជ្រលងជ្រៅដែលត្រូចាក់ថ្មនិងដីរហូតដល់១២ម៉ែត្រ។ឯខ្សែKតម្រូវការចាក់បំពេញបន្ថែមតិចតួចដូចនេះខ្សែផ្លូវKគឺប្រសើរជាងគេ។ ២ ផ្លូវKBនិងC÷a)ផ្លូវខ្សែKខ្លីជាងខ្សែB និង​Cប្រហែល១,៧គីឡូម៉ែត្រb)ផ្លូវBនិងCកាត់តាមខ្សែបញ្ជូនថាមពលដែលមានស្រាប់ហើយផ្នែកខ្លះកាត់តាមភ្នំខ្ពស់និងខ្លះទៀតកាត់តាមជ្រលងជ្រៅដែលនាំឲ្យទំហំនៃការចាក់បំពេញនិងកាយមានទំហំធំដូចនេះផ្លូវខ្សែK គឺប្រសើរជាងនៅកំណាត់នេះ។៣ផ្លូវ
ខ្សែKនិងDស្ថានភាពផ្លូវមានស្រាប់របស់ខ្សែផ្លូវDគឺប្រសើរជាងខ្សែKប៉ុន្តែវាកាត់តំបន់ទំនប់វារីអគ្គិសនីនិងរត់តាមខ្សែបញ្ជូនអគ្គិសនី។

លោកទីប្រឹក្សាក្រុមហ៊ុនបានបញ្ជាក់ថាជារួមផ្លូវខ្សែKភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបងទៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់ និងឃុំស្មាច់មានជ័យក្រុងខេមរភូមិន្ទខេត្តកោះកុងដែលមានប្រវែងប្រមាណ១៩៧គីឡូម៉ែត្រ គឺជាជម្រើសដែលប្រសើរជាងគេ។ចំពោះផ្នែកបច្ចេកទេសសាងសង់គឺក្រុមហ៊ុនCHINA ROAD AND BRIDGE CORPORATIONដែលមានទុនវិនិយោគ១៧៣,៨៨លានដុល្លារ។

បន្តមកលោក កត បូរ៉ាន ប្រធានមន្ទីរបវិស្ថានខេត្តនិងមន្ទីពាក់ព័ន្ទនានាបានលើកយោបល់ជូនដល់ក្រុមហ៊ុនមុនសាងសង់កន្លែងណាត្រូវធ្វើជំរុំស្នាក់នៅឲ្យកម្មករនៅឆ្ងាយពីទីប្រជុំជន ឆ្ងាយពីប្រភពទឹកនិងត្រូវធ្វើបង្គន់ដើម្បីកុំឱ្យបត់ជើងពាសវាលពាសកាលប៉ះពាល់បរិស្ថាន មុនបំផ្ទុះយកថ្មភ្នំត្រូវឱ្យដំណឹងដល់ប្រជាពលរដ្ឋកុំឱ្យភ្ញាក់ផ្អើល ចំពោះឈើធំៗមិនត្រូវកាប៉លក់ហើយបើលក់ឱ្យក្រុមហ៊ុនណាសុំប្រាស់មកមន្ទីរជំនាញ មិនត្រូវកាប់បំផ្លញព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ក្រុមហ៊ុនត្រូវប្រើឧបករណ៍ថ្មីហើយមិនត្រូវលក់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនដទៃ ការដឹកជញ្ជូនថ្មឬដីត្រូវគ្របឱ្យជិតកុំឱ្យហុយប៉ះពាល់ដល់អ្នកដទៃ។ល។

ចុងក្រោយលោក អ៊ុយ សុធាវី អភិបាលរងខេត្តបានណែនាំថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គម្រោងស្ថាបនាផ្លូវលេខ១០(1551)បានផ្តល់ការសិក្សាលទ្ធភាពស្តារឡើងវិញទៅឱ្យក្រុម
ហ៊ុនសារជីវកម្មស្ពាននិងថ្នល់ចិន(CRBC)នៅឆ្នាំ២០១៨ក្នុងប្រវែងផ្លូវសរុប១៩៧,៣៦៣
គីឡូម៉ែត្រដោយឆ្លងកាត់ចំនួនបីខេត្ត(បាត់ដំបង ពោធិសាត់និងខេត្តកោះកុង) ស្រុក៥ និងក្រុង១រួមមាន÷ស្រុកសំឡូត គាស់ក្រឡ ស្រុកវាលវែង ថ្មបាំងស្រុកមណ្ឌលសីមានិងក្រុងខេមរភូមិន្ទនិងបានឆ្លងកាត់ឃុំចំនួន៩និង១៩ភូមិរួមទាំងតំបន់ការពារចំនួន៤កន្លែងប្រវែង១៩២,៧៨៧គីឡូម៉ែត្រ(ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំតាតៃ ឧទ្យានជាតិភ្នំក្រវាញកណ្តាលនិងក្រវាញខាងត្បូង) ដោយចេញពីស្រុកសំឡូតទៅឃុំប្រមោយស្រុកវាលវែងខេត្តពោធិសាត់ទៅឃុំស្មាច់មានជ័យក្រុងខេមរភូមិខេត្តកោះកុង។បច្ចុប្បន្នរាជរដ្ឋាភិបាលបានតម្រូវគម្រោងសិក្សា រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA)ដោយក្រុមហ៊ុន
អេសប៊ីខេ រីស៊ើចឌីវីឡុនមេនដែលយើងបាននិងកំពុងត្រៀមយកមកពិនិត្យ ពិភាក្សាគ្នាក្នុងពេលនេះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...