ដោយ:អង្គរតូច/សៀមរាប ៖ បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗ ខណ:ដែលកំពុងជិះម៉ូតូឆ្លងផ្លូវ។

ហេតុការណ៍នោះបានកើតឡើង វេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភ: ២០២០ នៅចំណុចផ្លូវចូលវត្តប្រាសាទតាម៉ង ឃំុសែនសុខ ស្រុកក្រឡាញ់(ផ្លូវលេខ៦៨) រវាងរថយន្ត និងម៉ូតូ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុងពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ២s០៧៤៤បើកបរដោយ ឈ្មោះ អុឹង វិសាល ភេទប្រុស ទិសដៅពីត្បូងទៅជើង។ រថយន្តបានបុកម៉ូតូម៉ាកស្មាស់ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ មុត សាមឿន ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិស្មាច់ ឃំុសែនសុខស្រុក្រឡាញ់ ទិសដៅឆ្លងថ្នល់ពីកើតទៅលិច បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូនៅនិងកន្លែង។

មន្ត្រីឲ្យដឹងទៀតថា ក្រោយប្រគល់ជនរង គ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ រថយន្តនិងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការស្រុកក្រឡាញ់រងចាំដោះស្រាយ៕B/