ដោយៈគ្រញូង/បាត់ដំបង ៖ នៅរសៀលថ្ងៃទី១១ខែកុម្ភះឆ្នាំ២០២០ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនបុរស២នាក់ និងវត្ថុតាងថ្នាំញៀនមួយចំនួនទៅតុលាការបន្ទាប់ពីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំពៅលូនឃាត់ខ្លួនបានកាលពីរសៀល ថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិត នៅ ភូមិ អូរ កណ្ដោល ឃុំ សន្តិភាព ស្រុក សំពៅ លូន។
លោកវរសេនីយ៍ឯកពេជ្រ សារ៉ែនអធិការនគរបាលស្រុក សំពៅ លូន បានឱ្យ ដឹង ថា ជនសង្ស័យ ទាំង ២ នាក់ មានឈ្មោះ ខាន់ ខេ ង ភេទ ប្រុសអាយុ ៥៣ ឆ្នាំនិងឈ្មោះឃុន សុ ឃាង ភេទ ប្រុសអាយុ ៣០ ឆ្នាំ។ ជនទាំង២នាក់នេះ រស់នៅចំណុចភូមិ ឃុំខាងលើ។
លោកអធិការនគរបាលស្រុកបានប្រាប់ថា ជនសង្ស័យទាំង២នាក់នេះ គឺជាមុខសញ្ញា ជួញដូរគ្រឿងញៀនយ៉ាងសកម្ម ហើយមន្ត្រីជំនាញ បាន តាមដាន សកម្មភាពជន នេះ ជាច្រើនថ្ងៃរហូត ឈាន ដល់ ការ ឃាត់ខ្លួន តែ ម្ដង។
ចំណែកវត្ថុ តាង ដែល ដកហូត បាន រួមមាន ថ្នាំ ញៀន ប្រភេទ មេ តំ ហ្វេ តា មីន(ICEម៉ា ទឹកកក ) ចំនួន ៤ ថង់ , ជញ្ជីង សម្រាប់ ថ្លឹង គ្រឿងញៀន ចំនួន ១, សម្ភារ : សំរាប់ វេច ខ្ចប់ គ្រឿងញៀន លក់ ទូរស័ព្ទ ដៃ ចំនួន ៣ គ្រឿង ( ខូច មួយ គ្រឿង ), កាំបិត ០១ ដើម ប្រាក់ ដុល្លារ ចំនួន៩៥ដុល្លារ ,ប្រាក់ ថៃ ចំនួន ៩,២៣០ បាត និង ប្រាក់ ខ្មែរ ចំនួន ជាង ៣,៤ លាន រៀល ។
លោក សុខ និមល នាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជាក់ថា ក្រោយ
ពេលជនសង្ស័យឆ្លើយសារភាពរួចមក លោកស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕B/