ការបាញ់បង្ហោះយាន Crew Dragon របស់ក្រុមហ៊ុន SpaceX ដោយមានមនុស្សជិះលើកដំបូង អាចនឹងចាប់ផ្តើមឆាប់ជាងការរំពឹងទុក។
យោងតាមសារលើ Twitter មួយពីលោកអេរិក បឺហ្គ័រ នៃក្រុមហ៊ុន Ars Technica បានឱ្យដឹងថា យាន Crew Dragon ឥឡូវប្រហែលជានាំយកអ្នកអវកាសដំបូងរបស់ខ្លួនទៅទីអវកាសនៅថ្ងៃទី៧ឧសភា ប្រសិនបើអ្វីៗដំណើរការតាមផែនការដោយរលូន។
លោកបឺហ្គ័របានសរសេរលើ Twitter ថា “កាលបរិច្ឆេទការងារសម្រាប់ការបាញ់បង្ហោះ Demo-2 របស់ក្រុមហ៊ុន SpaceX គឺ ៧ ឧសភា។ យាន Dragon ត្រៀមលក្ខណៈបានល្អប្រសើរ។ កាលបរិច្ឆេទបាញ់បង្ហោះគឺគ្រោងទុកដោយរលូន ហើយបេសកកម្មអាចនឹងប្តូរទៅចុងខែមេសា ឬ ចុងខែឧសភា អាស្រ័យលើចំនួននៃបម្រែបម្រួលផ្សេងៗ មិនទាក់ទងនឹងហាដវែទេ។ មិនទាន់មានការសម្រេចចិត្តណាមួយលើរយៈពេលហោះហើរនៅឡើយទេ”។
នៅពេលណាដែលការធ្វើតេស្តនេះទទួលបានជោគជ័យ នោះក៏មានន័យថាយាននេះអាចដឹកអ្នកទេសចរទៅលេងនៅទីអវកាសបានដូចគ្នា៕ ដោយ៖ កញ្ញាដាលីស