Home កម្សាន្ត សិល្បករមួយក្រ...

សិល្បករមួយក្រុម ចែករំលែកក្តី ស្រលាញ់ផ្តល់អំណោយជាច្រើនដល់សមាគមកុមារកំព្រា

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ក្រុមគ្រួសារតារាកម្ពុជា ​រួមជាមួយនិងសិល្បករ សិល្បការិនី បាននាំយកអំណោយ ទៅចែកជូន សមាគមក្មេងកំព្រាស្នាមញញឹម នៃក្ដី សង្ឃឹមរបស់កុមារ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងស្រុក កណ្ដាល ស្ទឹង ចម្ងាយប្រមាណជា៥គីឡូម៉ែត្រពីរង្វង់មូលគួរស្រូវ កាលពីថ្ងៃទី១០ កុម្ភៈ ២០២០ ការចែករំលែកនូវអំណោយនេះ គឺធ្វើឡើងក្នុងឱកាសទិវានៃក្តីស្រលាញ់ ដែល និងខិត ចូលមកដល់នាងថ្ងៃ១៤កុម្ភៈខាងមុខនេះ។ អំណោយទាំងនោះរួមមាន ភេសជ្ជៈ តែបៃតងជិត៣០កេស ទឹកសុទ្ធ មី ទឹកត្រី សរុបជាង២កេសធំ អង្ករ៦បេ ទឹកត្រីទឹក ស៊ីអ៊ីវ សំលៀកបំពាក់ នំណី និងថវិកាសរុបជិត៣លានរៀល។

អ្នកស្រី ប៉ូ ស្រូគង់ ប្រធានសមាគមស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារកម្ពុជា បាន បង្ហាញសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដោយអ្នកស្រីប្រាប់ថា នេះជាអំណោយ ទ្រង់ទ្រាយធំ មួយដែលសមាគមខ្លួនទទួលបានតាមរយៈគ្រួសារតារាកម្ពុជា។ អ្នកស្រី ថាក្មេងៗដែលសុទ្ធសឹងតឺឪពុកម្ដាយស្លាប់ចោល និងបោះបង់ចោលសរុបជាង៤០នាក់ នៅមានកាខ្វះខាតច្រើនណាស់ជាពិសេសលើតម្រូវការក្នុងការសិក្សា ស្បែកជើងមធ្យោ បាយទៅសាលា ថ្លៃព្យាបាលនៅពេលសមាជិកណាមួយឈឺ ថវិកាផ្គត់ផ្គង់អាហារប្រចាំ ថ្ងៃ និង កន្លែងស្នាក់នៅរបស់ក្មេងៗជាដើមៗ។ អ្នកស្រីថា ខ្លួនសុខចិត្តធ្វើនំលក់អោយ រោងចក្រ ដើម្បីជីវភាពក្មេងៗ ដោយមិនសុខចិត្តបិទសមាគមហើយអោយក្មេងៗ តែល តោលត្រលប់ទៅស្រុកវិញឡើយ។ អ្នកស្រីសប្បាយចិត្តដែលគ្រួសារតារាកម្ពុជា យល់ ព្រម ទទួលសំណើររបស់ខ្លួន ហើយគៀងគរបានសប្បុរសជនផ្ដល់ជាជំនួយយ៉ាងច្រើន ដែលអ្នកស្រីមិននឹកស្មាននោះ។

លោក ទួន ប៉ូលី អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនតែបៃតងថេនសៃ បានថ្លែង បញ្ជាក់ ថា ក្រុមហ៊ុនរបស់លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែល បានរួមចំណែកនូវថវិកា១លានរៀល ភេសជ្ជៈថេនសៃ២៥កេស មី៦កេស ត្រីខមួយ កេសធំ និងទឹកត្រីទឹកស៊ីអ៊ីវ ជាច្រើនយួរជាមួយគ្រួសារតារាកម្ពុជា ដើម្បីជួយ សម្រួល ដល់ការលំបាករបស់សមាគមនេះ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ថ្លែងថា អំណោយដែលបាន ប្រ គល់ ជូននេះមានចំនួន៣ផ្នែក មួយផ្នែកជាការចូលរួមរបស់ក្រុមហ៊ុនតែបៃតងថេនសៃ មួយផ្នែកជាការគៀរគរ និងការបរិច្ចាគផ្ទាល់ពីតារាសិល្បៈរបស់់គ្រួសារតារាកម្ពុជា និង មួយផ្នែកទៀត គឺជាការផ្ដល់ដោយលោកឧកញ៉ាបណ្ឌិត គាង សេង ប្រធានក្រុម ហ៊ុន គាងសេង ដែលជួយជាផ្ទាំងសុឡាបំភ្លឺផ្លូវ ថវិកា១លានរៀល និងសន្យារក ជំនួយ ជូនក្នុងមួយខែ១៥០០ដុល្លារ ផ្គត់ផ្គង់ថ្លៃម្ហូប និងតម្រូវការ ទើបធ្វើអោយជំនួយ ដែល យក ទៅប្រគល់ជូននោះមានចំនួនច្រើន។ លោកក៏ថ្លែងអំណរគុណយ៉ាងពិសេស ចំពោះ ម្ចាស់ជំនួយ និងតារាសិល្បៈផងដែរ ដែលមិនត្រឹមតែលះបង់ពេលវេលា និងលុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កភាពរីករាយដល់ក្មេងៗយ៉ាងជិតស្និទ្ធិ មុនទិវារ នៃ ក្ដីស្រលាញ់មកដល់នោះផង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular