រដ្ឋបាលខេត្តនិងមន្ទីពាក៎ព័ន្ធចុះពិនិត្យមើលការរៀបចំកែលម្អរ បរិវេណសួននាគបាញ់ទឹក ស្តង់ លក់ដូររបស់អាជីវករមុនបុណ្យទន្លេ

ដោយៈគ្រញូង/បាត់ដំបង ៖ នារសៀលថ្ងៃទី១០ខែកុម្ភ: ឆ្នាំ២០២០ រដ្ឋបាលខេត្តដឹកនាំដោយលោកងួន រតន: អភិបាលខេត្តអមដំណើរដោយរដ្ឋបាលក្រុង និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនបានចុះពិនិត្យមើលការរៀបចំកែលម្អមុខ បរិវេណសួននាគបាញ់ទឹក ,ពិនិត្យមើលការរៀបចំស្តង់លក់ផលិតផលរបស់អាជីវករ ឲ្យមានសណ្តាប់ធ្នាប់និងត្រូវមានអនាម័យ ពិនិត្យមើលការរៀបចំប្រព័ន្ធទឹកស្អាត ការរៀប
ចំលម្អភ្លើងពណ៌បំភ្លឺពេលរាត្រី ,ពិនិត្យមើលការស្ថាបនាច្រាំងស្ទឹងសង្កែត្រើយខាងលិច
ពិនិត្យមើលការរៀបចំកាត់សំយ៉ាប និងការដាក់តាំងស្លាកយីហោ ពាណិជ្ជកម្ម តាមផ្ទះលក់ដូរ ដែលឋិតនៅតាមផ្លូវលេខ១ ចាប់ពីស្ពានសម្តេចក្រឡាហោមស ខេង ដល់ស្ពានថ្ម
សោហឺ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដើម្បីបង្កើនសោភ័ណភាព ក្រុងបាត់ដំបងឲ្យកាន់តែស្រស់បំព្រងថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកលេងកម្សាន្តនិងមកស្នាក់នៅក្នុងខេត្ត ឱ្យបានច្រើនជាងបុណ្យទន្លេរបស់ខេត្តដទៃ។

លោកអភិបាលខេត្តបានជម្រុញមន្ទីរពាក់ព័ន្ធឲ្យខិតខំបំពេញការងារដោយយកចិត្តទុកដាក់និងធ្វើឱ្យបានទាន់បុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនាថ្ងៃទី១៣ ដល់១៥ខែមិនា ឆ្នាំ២០២០ខាងមុខនេះ ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...