អាជ្ញាធរជាតិអប្សរាប្រារព្ធខួប​២៥​​ឆ្នាំ នៅសប្ដាហ៍ក្រោយ

ដោយ:បាយ័ន/សៀមរាប ៖ គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។នេះបើកាបញ្ជាក់របស់របស់អាជ្ញាធរជាតិអប្សរានៅល្ងាចថ្ងៃទី១១ ខែកុម្ភៈនេះ។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះរួមមានការងារអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការស្តារ និងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរ ការជួសជុល និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ជាពិសេសកិច្ចការសហគមន៍ក្នុងក្រុង/ស្រុកទាំង៥ នៃរមណីយដ្ឋានអង្គរ ដែលទាំងអស់នេះ បាន និងកំពុងចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ មានការប្រែប្រួល និងរីកចម្រើនគួរឱ្យកត់សម្គាល់។

ដើម្បីរំលឹក ព្រមទាំងផ្សព្វផ្សាយពីស្នាដៃសម្រេចបានក្នុងរយៈពេល២៥ឆ្នាំនេះ ក៏ដូចជាចក្ខុវិស័យការងារនាពេលអនាគត អាជ្ញាធរជាតិអប្សរា នឹងរៀបចំស្តង់ផ្តល់ព័ត៌មាន ដើម្បីបង្ហាញនិងឆ្លើយសំណួរទូទៅ ការតាំងពិព័រណ៍ស្តីពីសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ សម្រាប់រយៈពេលពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណប្រាសាទអង្គរវត្ត និ ក្រុងអង្គរធំ។

ទន្ទឹមនឹ នេះ អាជ្ញាធរជាតិអប្សរានឹងបើកទ្វារស្វាគមន៍ដល់សាធារណជន ព្រមទាំងសិស្ស និស្សិត ដើម្បីសិក្សាស្វែងយល់ពីការងារស្ថាប័នដោយផ្ទាល់ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក៏ដូចជាបើកឱ្យទស្សនាដោយសេរី មិនគិតថ្លៃ នូវសារមន្ទីរនានាស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាផងដែរ។ ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍ប្រារព្វខួប២៥ឆ្នាំនេះ កាន់តែពោរពេញដោយការចង់ចាំ និងអធឹកអធមបន្ថែមទៀត អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីសាសនានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដាក់ចង្ហាន់បិណ្ឌបាត្រប្រគេនព្រះសង្ឃចំនួន២២៥អង្គ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង៧៖៣០នាទីព្រឹកបន្ថែមទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមត្ថកិច្ច​កំពុង​ស្វែងរក​...

​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​...

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ចុះ​ចាប់​និង​កាត់​ទ្រុង​រ...

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​...

ក្រុម​អ្នកបើក​តាក់ស៊ី​ចោទ...

​ដោយ​:​កញ្ញា​ឌី​/​ភ្នំពេញ...