ក្នុងខែមករា ២០២០ មូលនិធិគន្ធ​បុប្ផាកម្ពុជាទទួលថវិកាបរិច្ចាគ​សរុបចំនួនជាង៨០ លានរៀល និង​ ជាង១លាន ដុល្លារអាមេរិក ពី​សប្បុរសជន

ដោយៈសុផល/ភ្នំពេញ ៖ ក្នុងខែមករា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើងដោយរាជរដ្ឋាភិបាល ក្នុងគោលដៅចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៨០ ០៩៨ ១៨៤,៤០ រៀល និង ១ ៣៩៤ ៨២៩,៧២ ដុល្លារអាមេរិក ពីសប្បុរសជនចំនួន ៧៧៣៤ រូប ដែលរួមមានសមាជិកកិត្តិយសចំនួន ៤ រូប, សមាជិកគាំទ្រចំនួន ៥៩៦២ រូប និងសប្បុរសជនផ្សេងៗ ចំនួន ១៧៦៨ រូប។នេះបើតាមសេចក្តីប្រកាសពត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជាកាលពីរសៀលថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០។

ទន្ទឹមពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរជូនមន្ទីរពេទ្យនូវថវិកាចំនួនចំនួន ១ ០៨៦ ៣៦៨ ដុល្លារអាមេរិក ដែលបានមកពីការកាត់ទុកថ្លៃលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី០៤ ឆ្នាំ២០១៩។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារក នៅកម្ពុជា និងសូមលើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀលក្នុងមួយឆ្នាំដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។

គួរជម្រាបផងដែរថានៅឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាជាង១០លាន ដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាគនានា ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ ក៏ដូចជាការបន្តនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...