កិច្ចជំនូបពិភាក្សាការងាររវាងគណៈ​​កម្មការទី១ នៃរដ្ឋសភាជាមួយរដ្ឋ​​បាលខេត្តក្រចេះ

ដោយ:កាំពី/ក្រចេះ ៖ នៅព្រឹកថ្ងៃទី១១ កុម្ភៈ ២០២០ នៅសាលប្រជុំសាលាខេត្តមានបើកកិច្ចជំនួបរវាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ជាមួយនិងឯកឧត្តម ប្រាជ្ញ ច័ន្ទ គណៈកម្មការទី១ នៃ រដ្ឋសភា ដែលទទួលបន្ទុកគណៈកម្មការទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីពិភាក្សាការងារ និងស្វែងយលអំពីការរីកចំរើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកគណៈកម្មការទី១ គណៈអភិបាលខេត្ត មេបញ្ជារការកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុក ក្រុងផងដែរ ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានជំរាបជូនទៅគណៈកម្មការទី១នៃរដ្ឋសភាដោយលើកឡើងនៅក្នុងរបាយការណ៍ស្វាគមន៍ថា៖ នាពេលបច្ចុប្បន្នខេត្តក្រចេះការអនុវត្តគោ លនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទទួលបានសមិទ្ធផលជាបន្តបន្ទាប់ និងមានការអភិវឌ្ឍន៏រីកចំរើនគួរឲ្យកត់សម្គាល់ ទន្ទមនេះដែរខេត្តកំពុងជួបបញ្ហានូវទំនាស់ដីធ្លីពិបាកដោះស្រាយនិងស្មុគ្រស្មាញចំនួន ៩០ករណី ហើយករណីទាំងអស់នោះ គឺវាបានកើតឡើងជាច្រើនឆ្នាំមកហើយ។

លោកអភិបាលខេត្តបានបន្តថាក្នុងការដោះស្រាយទំនាស់ដីធ្លីនេះ អាជ្ញាធរខេត្តបានជួបបញ្ហាទំនាស់ដ៏ស្មុគ្រស្មាញ៩០ករណី ដោយក្នុងនោះក្រុមការងារដោះស្រាយវិវាទដីធីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសណង់មានចំនួន ៦ក្រុមបានចុះជួយដោះស្រាយបញ្ចាប់ទំនាស់៥០%ចំនួន២២ករណី និងកំពុងបន្តដោះស្រាយចំនួន២០ករណី ។ដោយឡែកសំណុំរឿងនៅថ្នាក់ខេត្តបានចំនួន៤៨ករណី បានដោះស្រាយបញ្ចាប់ទំនាស់ ៦២%ចំនួន៣០ករណី និងកំពុងបន្តដោះស្រាយ១៩ករណី ។ គ្រប់យន្តការ និងដោះស្រាយវិវាទដីធ្លីត្រូវបានពង្រឹងឲ្យ សកម្មរស់រវើក និងយកចិត្តទុកដាក់ខ្ពស់ខិតខំបញ្ចាបើសំណុំរឿង ។

គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភាបានផ្តល់នូវការគាំទ្រចំពោះដំណោះស្រាយរបស់អាជ្ញាធររដ្ឋបាលខេត្តក្រចេះដែលបានខិតខំដោះស្រាយបាន នូវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនិងស្មុគ្រស្មាញ ដែលលើកឡើងនៅក្នុងរបាយការណ៍ស្វាគមន៍របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ។ ជាមួយគ្នានេះសមាជិកប្រតិភូគណៈកម្មការទី១ ក៏បានលើកជាសំណួរនិងជំរុញទៅអាជ្ញាធរនៃរដ្ឋបាលខេត្ត និងបណ្តាស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាផ្សេងទៀត ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលភាគីទាំងសងខាងអាចទទួលយកបានទាំងអស់គ្នា។

លោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មការទី១នៃរដ្ឋសភា បានថ្លែងអំណរគុណចំពោះអាជ្ញា​ធរនៃរដ្ឋបាលខេត្តក្រចេះ និងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការជា មួយនិងក្រុមការងារគណ:កម្មការទី១ នៃរដ្ឋសភា និងបានស្វែងយល់ពីការងាររបស់រដ្ឋបាលខេត្តដែល ដោយបានខិតខំបម្រើប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរជាមួយនិងការខិតខំដោះស្រាយនូវបញ្ហាផ្សេងៗដូចជា៖ដោះស្រាយបញ្ហាទំនាស់ដីធ្លី តាមរយៈពង្រីកការដោះស្រាយនិងបង្រួមទំនាស់ដីធ្លីទាំងនេះ។ជាការកត់សម្គាល់ទៀតនោះ បានធ្វើឲ្យខេត្តនេះប្រកបដោយសក្តានុពលសេដ្ឋកិច្ចលើគ្រប់វិស័យនិងមានការរីកចម្រើនប្រែមុខមាត់កាន់ តែប្រសើរឡើងថែមទៀតផង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...