ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​បញ្ជូនប្តីហេងស៊យទៅតុលាការពី​ប៉ុនប៉ងមនុស្សឃាត លើប្រពន្ធ​ខ្លួនឯង

ដោយៈគ្រញូង/បាត់ដំបង ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០បានបញ្ជូនប្តីហេងស៊យទៅតុលាការពីប៉ុនប៉ងមនុស្សឃាតក្រោយពេលបុរសនេះល្បួងប្រពន្ធទៅរូមរក្សនៅផ្ទះសំណាក់ពន្លឺពេជ្រសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងហើយធ្វើសកម្មភាពទះតប់និងរឹតកប៉ុនប៉ងសម្លាប់ប្រពន្ធរបស់ខ្លួនដោយការប្រច័ណ្ឌជាមួយប្រុសថ្មី ដែលប្រព្រឹត្តកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ហើយត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប៉ខ្លូនបាននៅយប៉ថ្ងៃទី៩ខែកុម្ភះហើយនាំមកសាកសួរនៅស្នងការខេត្ត។

លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យ ដឹងថា ជនសង្ស័យមានឈ្មោះ សៀវ រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកនាយការិយាល័យបានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលត្រូវជាប្រពន្ធបានឲ្យ ដឹងថានៅចន្លោះម៉ោង៩យប់កថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះជនដៃដល់ជាប្តីបានទំនាក់ទំនងទូរសព្ទ័ហៅខ្លួនឲ្យ ទៅជួបគ្នានៅក្នុងផ្ទះសំណាក់យីហោពន្លឺពេជ្រ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ នៅពេលដែលខ្លួនទៅដល់ភ្លាមៗនោះស្រាប់តែជនសង្ស័យជាប្តីបានធ្វើសកម្មភាពវាយមកលើខ្លួនចំនួន២ដៃនិងយកខ្សែក្រវ៉ាត់មករឹតកស្ទើរដាច់ខ្យល់តែត្រូវរើបំរាស់រួចខ្លួនហើយជនសង្ស័យជាប្តីក៏បានគេចខ្លួនរួចហើយហៅឱ្យគេជួយអន្តរាគមន៍។ឯប្តីបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុដោយទ្រាំទៅនិងទង្វើនេះមិនបាន ខ្លួនក៏បានសម្រេចចិត្តមកដាក់ពាក្យបណ្តឹងឲ្យ សមត្ថកិច្ចចុះស្រាវជ្រាវរហូតឈានឃាត់ខ្លួនបានតែម្តង។ មុនពេលឃាត់ខ្លូនបានខ្លួនជនសង្ស័យបានព្យាយាមរត់គេចនិងយកពូថៅចំនួន២កាប់ទៅលើម៉ូតូរបស់ប្រជាពលរដ្ឋដើម្បីជាការគំរាមមកលើសមត្ថកិច្ចកុំឲ្យ ចូលចាប់ខ្លួនតែមិនអាចរត់រួចពីសមត្ថកិច្ចទេនិងថកហូតវត្ថុតាងដែលមានដូចជាពូថៅដៃចំនួន២ និងខ្សែក្រវាត់ ចំនួន១ខ្សែផងដែរ។

លោកនាយការិយាល័យបានបន្តថាក្រោយជនសង្ស័យសារភាពរួចលោកស្នងការខេត្តបានបញ្ជាឱ្យកម្លាំងជំនាញកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular