ទុស្សេខ្សែភ្លើងបណ្តាលឲ្យរោង​សិប្បកម្មអារឈើមួយកន្លែងឆេះ​ខ្ទេច​

ដោយ:បូកគោ/កែប ៖ រោងសិប្បកម្មអារឈើមួយកន្លែងស្ថិតក្នុងទឹកដីភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបបានរងការខូចខាតគ្មានសល់បន្ទាប់ពីត្រូវអគ្គីភ័យឆាបឆេះដោយសារទុស្សេចរន្តភ្លើង។ ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ គ្រាដែលម្ចាស់មិននៅរោងសិប្បកម្មនោះ។

មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកដំណាក់ចង្អើរបានប្រាប់ឱ្យដឹងថា កាលពីចន្លោះម៉ោង១ ទៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយកើតឡើងក្នុងភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរដោយភ្លើងបានឆាបឆេះរោងសិប្បកម្មអារឈើ មួយកន្លែងព្រោះតែទុស្សេចរន្តភ្លើង។ រហូតដល់ម៉ោង៥ទៀបភ្លឺទើបម្ចាស់បានដឹង ហើយរាយការណ៍ ប្រាប់មកសមត្ថកិច្ច។ ទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកដំណាក់ចង្អើរ ក៏បញ្ជូនរថយន្ដពន្លត់អគ្គីភ័យទៅបាញ់ពន្លត់ដើម្បីបញ្ចៀសនូវការឆាបឆេះរាលដាលដល់ចម្ការ ឬផ្ទះប្រជាពលរដ្ឋដទៃទៀត។ មន្ត្រីនគរបាលដដែលបានបន្តថា ទោះបីមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជនណាម្នាក់ក្តី តែក្រៅពីការឆេះខូចរោងសិប្បកម្មអារឈើទំហំ៤ម៉ែត្រគុណនឹង១៥ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ហេតុការណ៍នោះបាន បណ្តាលឱ្យខាតបង់ម៉ាស៊ីនអារឈើប្រភេទរ៉ៃមួយគ្រឿង ឈើសម្រាប់ធ្វើសឹង្ហារឹមបួនម៉ែត្រត្រីគុណផងដែរ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងទៀតថា ម្ចាស់រោងសិប្បកម្មនេះឈ្មោះ ទី ពៅ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ៕B/

    

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular