ដោយ:សាវរក្ស/ភ្នំពេញ ៖ រថយន្តបែនដឹកថ្មមួយគ្រឿងបើកបត់ចូលការដ្ឋានក្រឡុកសុីម៉ងមួយកន្លែងបួងចង្កូតមិនផុតបានថយក្រោយវិញខ្វះការប្រុងប្រយ័ត្នជ្រុលធ្លាក់ប្រឡាយក្រឡាប់បាស់ជើងត្រាំទឹកស្អុយបង្កការភ្ញាក់ផ្អើលកើតឡើង។ កាលវេលាម៉ោង១១នឹង២០នាទីថ្ងៃទី១១ខែកុម្ភ:ឆ្នាំ២០២០ស្ថិតនៅណុចប្រឡាយទឹកស្អុយ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ជាប់ព្រំប្រទល់ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេបានឃើញរថយន្តបែនមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ3A-5938បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិចខណ:មកដល់កន្លែងកើតហេតុបានបត់ចូលការដ្ឋានក្រឡុកបេតុង តែបួងចង្កូតមិនផុតបានថយក្រោយវិញមិនប្រយ័ត្នជ្រុលធ្លាក់ប្រឡាយក្រឡាប់បាស់ជើងតែម្ដង សំណាងមិនបណ្ដាលអោយមានអ្នករងរបួស ចំណែកអ្នកបើកបរលូនចេញពីរថយន្តគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុដោយឃើញរថយន្តក្រឡាប់ដោយខ្លួនឯងមិនបង្កឲ្យមានអ្នករងរបួសនឹងខូចខាតទ្រព្យសម្បត្តិសាធារណ:បានអោយម្ចាស់រថយន្តហៅឡានស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕B/