ដោយ:សាវរក្ស/ភ្នំពេញ ៖ ករណីហឹង្សាបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើងដោយស្រ្តីម្នាក់ត្រូវបានប្ដីនិងម្ដាយក្មេកព្រួតវាយបណ្ដាលអោយបែកក្បាលហូរឈាមស្រោចពេញខ្លួនត្រូវបានបញ្ជូនទៅជួយសង្រ្គោះភ្លាមៗនៅមន្ទីពេទ្យរុស្សុីហៅពេទ្យមិត្តភាពខ្មែរសូវៀត។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១នឹង៣០រសៀថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
ស្រ្តីរងគ្រោះមានឈ្មោះ រ៉ាប់ សុខឡេង ភេទស្រីអាយុ ៤១ ឆ្នាំមុរបរនៅផ្ទះស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតភូមិអំពិល ឃុំប៉ុសពី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ ប្ដីមានឈ្មោះ យិន សុផល ម្ដាយក្មេកមានឈ្មោះជុំ ប៊ុនធឿន អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែឃើញប្ដីប្រពន្ធពីរនាក់តែងតែផឹកស្រាស្រវឹងហើយជេគ្នាមិនដែលខាន វ៉ៃគ្នាជាច្រើនលើកច្រើនសារ រហូតមកហើយថ្ងៃនេះប្រពន្ធបានផឹកស្រាស្រវឹងហើយក៏បានជេប្ដី ដូចសព្វដងធ្វើឱ្យប្ដីនិងម្ដាយក្មេកទ្រាំមិនបាន ចាប់ក្បាលអុកថ្មបណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួនរត់មករកអ្នកជិតខាងអោយជួយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចអោយជួលអន្តរាគមន៍ ចំណែកប្ដីនិងម្ដាយក្មេកក្រោយបង្កហេតុបានគេចខ្លួនបាត់ស្រមោល។
ក្រោយមកសមត្ថកិច្ចបានមកដល់បានទំនាក់ទំនងទៅរថយន្តមន្ទីរពេទ្យរុស្សុីហៅពេទ្យខ្មែរសូវៀតមកដឹកជនរងគ្រោះយកទៅជួយសង្រ្គោះនឹងធ្វើការស្រាវជ្រាវតាមចាប់ជនបង្កយកមកធ្វើការអប់រំ៕B/