​មណ្ឌល​កំពង់ចាម Tiger Street Football 2020 ក្រុម​កំពង់ចាម FC គ្រង​ជើងឯក​

​មណ្ឌល​កំពង់ចាម Tiger Street Football 2020 ក្រុម​កំពង់ចាម FC គ្រង​ជើងឯក​

ដោយៈ​ក្រុមហ៊ុន​/ ​កំពង់ចាម​៖ ក្រុមបាល់ទាត់​កំពង់ចាម FC បាន​ក្លាយជា​ជើងឯក ប្រចាំ​មណ្ឌល​ខេត្តកំពង់ចាម ដែលជា​មណ្ឌល​ទី​៥ នៃ​ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020 បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ពីរ​ថ្ងៃ និង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យកឈ្នះ​ក្រុមបាល់ទាត់​ផ្ទះល្វែង​ម៉ា​រី​សា​អេ​ហ្វ​ស៊ី​ជាមួយ​លទ្ធផល​២​ទល់​១​ដែលជា​លទ្ធផល​តានតឹង​បំផុត​។​

​លោក តូ វណ្ណ ថា​ន់ អនុប្រធាន​ក្រុមបាល់ទាត់​កំពង់ចាម FC បាន​និយាយថា ទម្រាំ​ក្រុម​របស់ខ្លួន​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​កំពង់ចាម​នេះ​បាន​ត្រូវ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រុម​ខ្លាំងៗ​ជាច្រើន ហើយ​កក្តា​ដែល​ជម្រុញ​ឲ្យ​ក្រុម​ជោគជ័យ គឺ​កើតឡើង​ពី​ការរួបរួម​សាមគ្គី​គ្នា​លេង​ក្នុង​ទម្រង់​យល់ចិត្ត​គ្នា​។ អនុប្រធាន​ក្រុមបាល់ទាត់​កំពង់ចាម FC បាន​ប្តេជ្ញាចិត្ត​ថា និង​បន្ត​ខិតខំ​ប្រឹង​បង្កើន​ការហ្វឹកហាត់​ទ្វេដង​បន្ថែមទៀត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ គឺ​ប្រជុំ​ដោយ​ជើង​ខ្លាំង​មកពី​គ្រប់​ខេត្ត​ដែល​សុទ្ធសឹង​ជា​ឧបសគ្គ​នៃ​ដំណើរ​ឆ្ពោះទៅ​ដណ្តើម​តំណែង​ជើងឯក​ប្រចាំឆ្នាំ​។​

​ក្រុមបាល់ទាត់​កំពង់ចាម FC ដែលជា​ជើងឯក​ប្រចាំ​មណ្ឌល ខេត្តកំពង់ចាម ទទួលបាន​រង្វាន់​លើកទឹកចិត្ត​១.៥០០​ដុល្លារ ។​ក្រុមបាល់ទាត់​ផ្ទះល្វែង ម៉ា​រី​សា អេ​ហ្វ​ស៊ី ជើងឯក​រង​ទទួលបាន​រង្វាន់​១.០០០​ដុល្លារ​។ ក្រុមបាល់ទាត់ កុកស ចំណាត់​លេខ​៣​ទទួលបាន​ថវិកា​៥០០​ដុល្លារ ។​ក្រុមបាល់ទាត់ MEMBER FOX A ជាប់​ចំណាត់​លេខ​៤​ទទួលបាន​ថវិកា​២០០​ដុល្លារ និង​បី​ក្រុម​ទៀត មាន​ក្រុមបាល់ទាត់ KING LION, JUSTICE FT និង​ក្រុមបាល់ទាត់​អ្នក​ប្រ​ម៉ាញ់​ទីក្រុង​ឈ្នះ​កៅអី​ឡើងទៅ​ប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ។​

​សូមជម្រាបថា Tiger Street Football 2020 មណ្ឌល​កំពង់ចាម ដែលជា​មណ្ឌល​ទី​៥​នេះ មាន​ខេត្ត​ចូលរួម​ចំនួន​៦​មាន​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង និង​ខេត្តកំពង់ចាម​ម្ចាស់ផ្ទះ​សរុប​៧៧​ក្រុម ហើយ​សម្រាប់​មណ្ឌល​កំពង់​ចាម​នេះ​សម្រាំង​ជ្រើសរើស​យកតែ​ក្រុម​ខ្លាំង​ចំនួន​៧​ប៉ុណ្ណោះ​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០​។ ក្រុម​ដែល​ឈ្នះ​តំណែង​ជើងឯក​នៅ​រាជធានី​ភ្នំពេញ​មានឱកាស​ប្រ​គួ​ត​ផ្ទាល់​ជាមួយ លោក Rio Ferdinand តារាបាល់ទាត់​ពិភពលោក​។​
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពី​មណ្ឌល​កំពង់ចាម និង​បន្តទៅ​មណ្ឌល​ទី​៦ មណ្ឌល​ខេត្តកំពត ដែលមាន​៤​ខេត្ត​ចូលរួម គឺ​ព្រះសីហនុ កែប កោះកុង និង​កំពត​ម្ចាស់ផ្ទះ ដំណើរការ​ប្រកួត​នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០​។ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...

វាលវែងនិងជួរភ្នំដងរែកយប់ន...

ដោយៈប.ខុន/   ភ្នំពេញៈនៅ...

ឈ្នួល​ច្រូត​ឡើងថ្លៃ ហើយ​ព...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

អភិបាល​រាជធានី​ជួយ​ស្ថាបន...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...