ដោយៈចាន់តូ/ភ្នំពេញ៖ជនសង្ស័យចំនួន១០នាក់ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនខ្លួនទៅតុលាកាដើម្បីឱ្យព្រះរាជអាជ្ញាចោទសួរនិងដាក់បន្ទុកជាផ្លូវការកាលពីព្រឹកថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០។ក្នុងសំណុំរឿងបទល្មើសពាក់ព័ន្ធនឹងលួចទ្រព្យសម្បត្តិម្នាក់ករណីឆក់កាបូបនិងទូស័ព្ឌម្នាក់ប្រើប្រាស់គ្រឿងញៀន៨នាក់។
តាមនគរបាលបានឱ្យដឹងថាជនសង្ស័យទាំង១០នាក់ពាក់ព័ន្ធនឹងលួចទ្រព្យសម្បត្តិម្នាក់ករណីឆក់កាបូបម្នាក់ និងករណី ប្រើប្រាស់គ្រឿងញៀន៨នាក់។នគរបាលបន្តទៀតថា ក្រោយពីកម្លាំងជំនាញ ប៉ុស្តិ៍ បង្ក្រាបចាប់ខ្លួនបាននាំទៅសាកសួរនៅផ្នែកជំនាញតាមនីតិវិធីរហូតដល់ព្រឹកថ្ងៃទី១១កុម្ភៈឆ្នាំ២០២០នេះត្រូវបានបញ្ជូនខ្លួនទៅតុលាកា ចាត់ការបន្តតាមផ្លូវច្បាប់ ៕S/

