Home ព័ត៌មានអន្តរជាតិ ហ្វីលីពីន​សុំ...

ហ្វីលីពីន​សុំ​បញ្ចប់​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាម៉េរិក​

​ហ្វីលីពីន កាលពី​ថ្ងៃ​អង្គារ​ទី​១១​កុម្ភៈ​បាន​ប្រាប់​អាម៉េរិក​ថា ខ្លួន​សុំ​ចាកចេញ​ពី​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​អោយ​ទាហាន​អាម៉េរិក​ធ្វើ​សមយុទ្ធ​នៅក្នុង​​ប្រទេស​នេះ​។​

​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​ចាត់​វិធានការ​ដូច្នេះ ក្រោយ​ពី​បង្ហាញ​កំហឹង​ដោយសារតែ​អាជ្ញាធរ​អាម៉េរិក​បាន​លុបចោល​ទិដ្ឋាការ​របស់​​មន្ត្រី​ហ្វីលីពីន​ម្នាក់​ដែល​បាន​ដឹកនាំ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​។​វា​ក៏​បាន​កើតឡើង​ក្រោយពី​លោក​ឌុយ​ទែ​តម្តង​ជា​ពីរ​ដង​បាន​គំរាម​បញ្ចប់​ទំនាក់ទំនង​របស់​ប្រទេស​លោក​ជាមួយ​អតីត​ចៅហ្វា​យ​អាណានិគម​និង​ជា​សម្ពន្ធមិត្ត​យោធា​ដ៏​សំខាន់​បំផុត​របស់​ហ្វីលីពីន​។​

​កិច្ចព្រមព្រៀង​ដំណើ​រទ​ស្សន​កិច្ច​របស់​កម្លាំង​ប្រដាប់អាវុធ​ឆ្នាំ​១៩៩៨(VFA)​ជា​គំរោង​ស្របច្បាប់​មួយ​សំរាប់​វត្ត​មាន​ទាហាន​អាម៉េរិក​នៅ​ទឹកដី​ហ្វីលីពីន និង​ក៏​ជា​​ផ្នែក​សំខាន់​នៃ​សមយុទ្ធ​យោធា​រួមគ្នា​ប្រចាំឆ្នាំ​របស់​ប្រទេស​ទាំង​ពីរ​។​

​កិច្ចព្រមព្រៀង​នេះ​ទាមទារ​អោយ​មាន​ការជូន​ដំណឹង​មុន​១៨០​ថ្ងៃ ជា​ពេល​ដែល​អាច​មាន​ការចរចា​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ​។​

​កិច្ចព្រមព្រៀង VFA​ក៏បង្ក​ការបែកបាក់​នៅ​ហ្វីលីពីន ដោយ​ពួក​អ្នក​រិះគន់​ប្រកាន់​ឆ្វេង​និង​ពួក​ជាតិនិយម បាន​ចោទប្រកាន់​ថា​វា​ជា​បទឧក្រិដ្ឋ​។​តែ​ពួក​អ្នក​ការ​​ពារ​វា​និយាយថា ការបញ្ចប់​វា​នឹង​នាំ​អោយ​សមត្ថភាព​ការពារ​ខ្លួនឯង​របស់​ហ្វីលីពីន​ធ្លាក់ចុះ ហើយ​ក៏​ធ្វើអោយ​ខូច​ចេតនា​របស់​អាម៉េរិក​ក្នុងការ​ទប់ទល់​នឹង​ការ​​ងើបឡើង​របស់​ចិន ជា​ពិសេស​អំពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕​ប្រែ​សម្រួលៈ​វាសនា​

កិច្ចព្រមព្រៀង VFA ជា​ក្របខណ្ឌ​ស្របច្បាប់​សំរាប់​វត្តមាន​យោធា​អាម៉េរិក​នៅលើ​ទឹកដី​ហ្វីលីពីន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...