ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបាននិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដែលតម្រង់ការវាយប្រហារលើសាលាយោធាមួយនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារទី១១ខែកុម្ភៈនេះ បានសម្លាប់មនុស្សយ៉ាងតិច៦នាក់ ដែលរួមមានជនស៊ីវិល២ នាក់និងបុគ្គលិកយោធា៤ នាក់។
មនុស្ស១២នាក់ដោយរួមទាំងជនស៊ីវិល៥នាក់ បានរងរបួសក្នុងការវាយប្រហារនេះ។
មិនមាននរណាម្នាក់បានអះអាងទទួលខុសត្រូវភ្លាមៗចំពោះការបំផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុលនេះទេ ប៉ុន្តែទាំងក្រុមតាលីបង់និងក្រុមសកម្មប្រយុទ្ធមកពីក្រុមរដ្ឋអ៊ីស្លាមតែងតែធ្វើការវាយប្រហារជាប្រចាំនៅទីក្រុងនេះ ដោយសំដៅការវាយប្រហារទៅលើកងកម្លាំងអាហ្វហ្គានីស្ថាន។
ការវាយប្រហារនេះ បានកើតឡើងនៅកន្លែងប៉ុស្តិ៍ត្រួតពិនិត្យប៉ូលិសមួយនៅជិតផ្លូវចូលសាលាយោធា នៅទីក្រុងនេះ៕ប្រែសម្រួល៖សុខា
ទាហានអាហ្វហ្គានីស្ថាន មកដល់កន្លែងបំផ្ទុះគ្រាប់បែកនៅសាលាយោធានៅទីក្រុងកាប៊ុល នៅថ្ងៃអង្គារទី១១ខែកុម្ភៈ