ដោយៈឬទ្ធិស័គ្គ/កំពង់ឆ្នាំង៖សមត្ថកិច្ចនគបាលបង្ការនិងពន្លត់អគ្គិភ័យខេត្តបានចេញធ្វើសកម្មភាពពន្លត់ភ្លើងឆេះព្រៃ៣កន្លែងដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋាន។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០នៅចំណុចព្រៃឃ្នុងចុងកោះសង្កាត់ខ្សាមភូមិត្រពាំងអញ្ចាញឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

ដោយបានសហការជាមួយកម្លាំងអគ្គិភ័យស្នងការរដ្ឋាននគរបាលខេត្តប្រជាការពារភូមិនិងអាជ្ញាធរមូលដ្ឋានជួយពន្លត់ភ្លើងឆេះព្រៃចំណុចខាងលើ។ក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តដោយប្រើប្រាស់ទឹកអស់១៧រថយន្តទើបរលត់មិនបណ្តាលឱ្យឆេះរៀលដាលបន្តទៀត។

បើយោងតាមរបាយការណ៍របស់ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទួលបង្កាពន្លត់អគ្គីភយ័លោកឧុត្តមសេនីយ៍ត្រីលុយឌីណាដោយមានការចង្អុលបង្ហាញពីស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោខូវលីបណ្តារថយន្តចេញពន្លត់អគ្គីភ័យទាំង៣កន្លែងត្រូវបានធ្វើការពន្លត់បានទានពេលវេលាផងដែរ ។
ក្នុងនោះត្រូវតែមានការបង្ការផ្សេងៗដើម្បីទប់ស្កាត់ដូចបំពង់ពន្លត់អគ្គិភ័យពាងដាក់ទឹកអោយបានពេញៗនិងមុនចាកចេញពីផ្ទះត្រូវបិទបារ៉ែតភ្លើងអគ្គិសនីភ្លើងចង្ក្រាននិងភ្លើងធូបទៀននិងសំរាមនៅក្រោមផ្ទះឱ្យអស់។ព្រោះរដូវនេះជារដូវក្តៅដែលងាយអាចនិងកើតមានភ្លើងឆេះឡើងដែលធ្វើឱ្យមានខាតបង់ទ្រព្យសម្បត្តិនិងបង្ករបួសស្នាមនិងអាចឱ្យមានមនុស្សសត្វស្លាប់ផងដែរ ៕S/
