ដោយៈសុផល/ភ្នំពេញ៖ស្ថានទូតជប៉ុនរួមជាមួយដេប៉ាតឺម៉ង់ភាសាជប៉ុននៃវិទ្យាស្ថានភាសាបរទេសសាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការឧបត្ថម្ភដោយមូលនិធិជប៉ុននឹងរៀបចំ«កម្មវិធីកម្មសិក្សាផ្សព្វផ្សាញវប្បធម៌និងភាសាជប៉ុន»ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១៣។
ក្នុងកម្មវិធីនេះសាស្ត្រាចារ្យកម្ពុជានិងនិស្សិតដេប៉ាតឺម៉ង់និងថ្នាក់រៀនភាសាជប៉ុននានានៅភ្នំពេញនឹងធ្វើទស្សនកិច្ចនៅវិទ្យាល័យនានាទូទាំងព្រះរាជាណាចក្រកម្ពុជាដើម្បីឱ្យសិស្សកម្ពុជាមានឱកាសបានយល់ដឹងអំពីប្រពៃណី វប្បធម៌បច្ចេកវិទ្យាប្រទេសជប៉ុននិងផលប្រយោជន៍ក្នុងការសិក្សាភាសាជប៉ុន។
កម្មវិធីកម្មសិក្សាសម្រាប់ឆ្នាំនេះនឹងត្រូវប្រព្រឹត្តិទៅនៅតាមវិទ្យាល័យដូចខាងក្រោម៖១.វិទ្យាល័យហ៊ុនសែនចំការលើ,ខេត្តកំពង់ចាមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០២.វិទ្យាល័យទ្រៀល,ខេត្តកំពង់ធំថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២០៣.វិទ្យាល័យអង្គរជុំ,ខេត្តសៀមរាបថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០។៤.វិទ្យាល័យសិរីមង្គល, ខេត្តកណ្តាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០៥. វិទ្យាល័យចាន់ថ្នាលខេត្តកំពង់ស្ពឺ,ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០៦.វិទ្យាល័យសម្តេចហ៊ុនសែនខេត្តតាកែវ,ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០៧.វិទ្យាល័យអង្គស្តុក,ខេត្តកំពតថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
ស្ថានទូតជប៉ុនរំពឹងសិស្សានុសិស្សវិទ្យាល័យទាំងអស់រីករាយជាមួយវប្បធម៌ជប៉ុននិងមានអារម្មណ៍ស្និទស្នាលទៅកាន់ប្រទេសជប៉ុន៕S/
