​ប្រាប់​ពលរដ្ឋ​ឱ្យ​ក្លាហាន​ក្នុងការ​សម្តែង​មតិ​ដោយ​មិនត្រូវ​ខ្លា​ចឡើយ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ​បាន​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ភាពក្លាហាន​ក្នុងការ​សម្តែង​មតិយោបល់​ជា​សាធារណៈ​ទាំង​ចំណុច​ល្អ​និង​ចំណុច​មិនល្អ​។​មិនត្រូវ​មាន​ភាព​ខ្លាចរអា​នោះទេ​មិន​ត្រូវមាន​ភាពក្លាហាន​តែ​នៅតាម​តុ​កាហ្វេ​នោះឡើយ​។​

ការជំរុញ​បែបនេះ​របស់​ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១២០ នៅក្នុង​កាស​ដែល​លោក​បាន​អញ្ជើញ​បើក​វេទិការ​សាធារណៈ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ​ក្នុង​បរិវេណ​វត្ត​កេរ​ភូមិ​កេរ​ឃុំ​រតនៈ​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​

​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ថ្លែងថា​ការបើក​វេទិការ​សាធារណៈ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​នៅពេលនេះ​គឺ​ចង់​ស្តាប់​មតិយោបល់​ផ្ទាល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ក្នុង​គោលបំណង​ដើម្បី​រួមគ្នា​ដោះស្រាយ​ធ្វើឱ្យ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​រំសាយ​និង​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

ទន្ទឹមនឹងនោះ​លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ទាំងអស់ ត្រូវមាន​ភាពក្លាហាន​ហ៊ាន​ឡើង​សម្តែង​មតិយោបល់​ផ្ទាល់ខ្លួន​ពី​បញ្ហា​ប្រឈម​នានា​និង​សំណូមពរ​ផ្សេង​ដើម្បីឱ្យ​ក្រុមការងារ​បានដឹង​នឹង​រួមគ្នា​ដោះស្រាយ​។​បើ​បងប្អូន​ហ៊ាន​និយាយ​តែ​នៅតាម​តុ​កាហ្វេ​ទេនោះ គឺជា​រឿង​មិនល្អ​ទេ ដូច្នេះ​មាន​បញ្ហា​អី​ត្រូវ​និយាយ​ចេញមក​»​។​

​ផ្អែក​តាម​មតិយោបល់​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​តាមរយៈ​អង្គ​វេទិការ​សាធារណៈ​របស់​ក្រុមការងារ​ថ្នាក់ជាតិ នៅ​ព្រឹក​នេះ លោក​ទេសរដ្ឋមន្ត្រី មាស សុភា​បានឱ្យដឹងថា ចំណុច​មួយចំនួនធំ​គឺ​ត្រូវបាន​យកចិត្តទុកដាក់​ធ្វើការ​ដោះស្រាយ​រួចហើយ​។​នៅសល់​ចំណុច​តិចតួច​តែប៉ុណ្ណោះ​ដែល​យើង​កំពុង​ខិតខំ​ធ្វើ​បន្ត​៕S/​


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...