ដោយៈ​សុផល​/​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០​រដ្ឋាភិបាល​ជប៉ុន​បា​នប​ពោ្ច​ញ​ប្រាក់​ចំនួន​៩៦០.០០០​ដុល្លារ​អាមេរិក​ជា​វិភាគទាន​របស់ខ្លួន​ដើម្បី​ផ្ដល់ជូន​ភាគី​អង្គការសហប្រជាជាតិ​នៃ​ថវិកា​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ។

​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ចិ​ត្ដ​ផ្ដល់​វិភាគទាន​នេះ ដើម្បី​ទ្រទ្រង់​ដំណើរការ​របស់​សាលាក្ដី​ខ្មែរក្រហម ។​ប្រទេស​ជប៉ុន​លើក​ទឹក​ចិ​ត្ដ​ឱ្យ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​)​បន្ដដំណើ​រកា​រលើ​សំណុំរឿង​ដែល​នៅ​សេសសល់​ក្នុង​របៀប​មួយ​មាន​ភាពត្រឹមត្រូវ មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស ។​

ដោយហេតុថា​ជនជាប់ចោទ​មាន​វ័យ​កាន់តែ​ចាស់ជរា​និង​សុខភាព​ទន់ខ្សោយ​និង​ដើម្បី​សម្រេចបាន​នូវ​យុត្ដិធម៌ ដែល​កំពុង​ត្រូវបាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​យ៉ាងយូរ​មកហើយ​សម្រាប់​ប្រជាជន​កម្ពុជា ។ រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​សារៈសំខាន់​ទៅលើ​សាលាក្ដី​ខ្មែរក្រហម ដោយ​ផ្អែកលើ​ទស្សនៈ​ចំនួន​បី​។

ទីមួយ ការកាត់ក្ដី​ខ្មែរក្រហម​គឺជា​ដំណាក់កាល​ប​ពា្ច​ប់​នៃ​ដំណើរការ​ស្វែងរក​សន្ដិ​ភាព​នៅ​កម្ពុជា​។​ដើម្បី​បង្ការ​ទប់ស្កាត់​ការកើតមាន​ឡើងវិញ​នៃ​អំពើ​ឃោ​ឃៅ ដែល​បាន​ប្រ​ព្រឹ​ត្ដ​ឡើង​នៅក្នុង​របប​ខ្មែរក្រហម ។ ទី​ពីរ សាលាក្ដី​ខ្មែរក្រហម​នេះ​នឹង​ជួយ​ស្វែងរក​យុត្ដិធម៌​ជូន​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ដែល​ប្រការនេះ​នឹង​រួមចំណែក​ដល់​ការផ្សះផ្សា​ជាតិ​ឡើងវិញ​។​ទី​បី​សាលាក្ដី​នេះ​នឹង​រួមចំណែក​ដល់​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ។
រដ្ឋាភិបាល​ជប៉ុន​បាននិងកំពុង​ជួយ​ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​តាំងពី​ដើមដំបូង​រៀងមក​ហើយ​គិត​ត្រឹម​ថ្ងៃនេះ​ជំនួយ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ជប៉ុន​សំរាប់​តុលាការ​នេះ​មាន​ចំនួន​៨៨,៥​លាន​ដុល្លា​អាមេរិក​ដោយ​គិត​រួមទាំង​កា​រប​ពោ្ច​ញ​ថវិកា​លើក​នេះ​។​ដែល​ប្រហាក់ប្រហែល​នឹង​២៩​ភាគរយ​នៃ​ថវិកា​សរុប​ផ្ដល់​ដោយ​ប្រទេស​ផ្ដល់ជំនួយ​ជូន​ភាគី​ជាតិ និង​ភាគី​អង្គការសហប្រជាជាតិ​នៃ​អ​.​វ​.​ត​.​ក ។

លើសពីនេះទៅទៀត​ប្រទេស​ជប៉ុន​រួមជាមួយ​ប្រទេស​បារាំង​ក្នុងឋានៈ​ជា​សហប្រធាន​នៃ​មិ​ត្ដរបស់​អ​.​វ​.​ត​.​ក​. បាន​តាមដាន​ដំណើរការ​របស់​តុលាការ​នេះ​យ៉ាងសកម្ម​៕S/​