​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​ស្រុក​មាន​គោលដៅ​បង្ខិត​សេវាកម្ម​ឱ្យ​កៀក​ពលរដ្ឋ​

​ដោយ​បូកគោ​/​កំពត​៖”​ការដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​ស្រុក​ជា​កិច្ចធានា​ដល់​ការផ្តល់​សិទ្ធិ​ផ្ទេរអំណាច​មុខងារ​និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​កៀក​ជាមួយ​ប្រជាពលរដ្ឋ​”​។​

ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​កំពត​កាលពី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​”​ការដាក់ឱ្យ​ដំណើរការ​នូវ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​កំពត​នាឱកាស​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​”​។​

​គោលនយោបាយ​វិមជ្ឈការ​និង​សហវិមជ្ឈការ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ប្រព​ន្ធ័​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ លោក​អភិបាលខេត្ត​បាន​បន្តថា​ទំនួល​ខុសត្រូវ​លើ​ការចាត់ចែង​គ្រប់គ្រង និង​ការប្រើប្រាស់​សិទ្ធិអំណាច​ព្រមទាំង​ធនធាន​ទាំងនោះ​ជា​ការផ្តល់សេវា​និង​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លើសពីនោះ​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង​ស្រុក​នេះ​គឺ​ផ្អែក​តាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព​ដែលមាន​លក្ខណៈ​ពេញលេញ​ដើម្បី​បង្កើន​និង​ជំរុញឱ្យមាន​ចីរភាព​ក្នុងការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ក៏ដូចជា​គោលការណ៍​កំណែ​ទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​តែម្តង​។​

​សូមបញ្ជាក់ថា​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​កំពត​នាឱកាស​នេះ​មានការ​រៀបចំ​មុខតំណែង​គ្រប់គ្រង​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​ចំនួន​១៣​ការិយាល័យ​អង្គភាព​ដែលមាន​មន្ត្រី​បម្រើ​ការងារ​ចំនួន​៧១​រូប​។​ជាមួយ​នោះ​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ចំនួន​ប្រាំពីរ​ទៀត​របស់​ខេត្តកំពត​បានធ្វើ​ដូចគ្នា​ក្នុង​ថ្ងៃ​ដដែល​នេះដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ខ្យល់​ខ្លាំង និង​សកម្មភាព...

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ...