វ៉ៃកូ/ស្វាយរៀង៖កាលពីព្រឹកថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០លោកស្រីកិតិ្តសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង។
លោកស្រីបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបការងារនិងការរៀបចំវេទិកាសាធារណៈប្រចាំឆ្នាំ២០១៩និងទិសដៅអនុវត្តបន្តឆ្នាំ២០២០នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះបន្ទាប់ពីលោកម៉ែនវិបុលអភិបាលខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានរាយការណ៍ដោយសង្ខេបពីវឌ្ឍនភាពការងារ និងការរីកចម្រើន នៃដំណោះស្រាយចំពោះសំណើសំណូមពររបស់ប្រជាពលរដ្ឋចំណុចខ្លាំងបញ្ហាប្រឈមក្នុងឆ្នាំ២០១៩។លើកទិសដៅអនុវត្តបន្តឆ្នាំ២០២០នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែនសំអនបានថ្លែងនូវការកោតសសើរចំពោះសមិទ្ធផលនិងលទ្ធផលការងារដែលក្រុមការងារសម្រេចបានក្នុងការដោះស្រាយសំណើសំណូមពររបស់ប្រជាពលរដ្ឋ។ទន្ទឹមនេះលោកស្រីកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀងអាជ្ញាធរខេត្តនិងគ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់នូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖
បន្តធ្វើវេទិកាសារណៈជាខ្នាតតូចៗឱ្យបានញឹកញាប់។ត្រូវធ្វើអំពើល្អនិងផ្តល់សេវាសាធារណៈនិងសេវាសំណូមពរឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។ត្រូវធ្វើការនិងពិភាក្សាគ្នាជាសមូហភាពឬជាក្រុមដើម្បីរួមគ្នាដោះស្រាយបញ្ហានិងសំណួរ។ត្រូវធ្វើឱ្យបានដូចអភិក្រមទាំងប្រាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវនា២ គឺ «កែទម្រងខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» ។
ត្រូវតាមដានស្តាប់ប្រសាសន៍សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីធ្វើជាទុនចំណេះដឹង។ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផលនិងស្នាដៃរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំជាពិសេសថ្នាក់ដឹកនាំកំពូលៗ។ត្រូវអប់រំសតិអារម្មណ៍ដល់ប្រជាជនពលរដ្ឋក្នុងមូលដ្ឋានទាក់ទិននឹងបញ្ហាEBAព្រោះថាEBAគេនឹងដកទៅវិញ។ក្រុមការងារត្រូវចុះជួបជាមួយស្ត្រីក្នុងទិវាខួបលើកទី១០៩នៃទិវាអន្តរជាតិ៨មិនាដែលនឹងឈានមកដល់នៅពេលខាងមុខ ៕S/