ដោយៈគ្រញូង/បាត់ដំបង៖កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០នៅវិទ្យាល័យពេជ្រចិន្តាស្ថិតក្នុងភូមិភ្នំតូចឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបងលោកវរ សេនីយ៍ទោសារ៉េត វិសេដ្ឋអធិការនគ របាល ស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងចុះផ្សព្វផ្សាយពី ច្បាប់ស្តីពីចរាចរផ្លូវគោក និងផលប៉ះនៃការប្រើ ប្រាស់គ្រឿងញៀន ដល់សិស្សានុសិស្ស លោក គ្រូ អ្នក គ្រូ ចំនួន១.២៥៨នាក់ស្រី៦៥៦នាក់ ។
លោកអធិការស្រុកបានបញ្ជាក់ថាដោយអនុវត្តតាមបទបញ្ជានិងកាណែនាំរបស់លោកឧត្តមសេនីយ៍ទោអ៊ុចសខុនស្នងការនគរបាលខេត្តបាត់ដំបងឱ្យកម្លាំងនគរបាលស្រុកត្រូវឆ្លៀតឱកាសពេលដែលសិស្សានុសិស្សលោកគ្រូអ្នកគ្រូគោរពទង់ជាតិពេលព្រឹកឬល្ងាចត្រូវដឹកនាំកម្លាំងចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក។
ដែលមានសម្តេចក្រឡាហោមសខេងជាប្រធានដែលចូលជាធរមានជាយូរឆ្នាំមកហើយដោយពន្យល់ឱ្យសិស្សានិសិសនិងអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទដោយជិះម៉ូតូត្រួតែពាក់មួកសុវត្ថិភាពនិងអ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ការពារគឺមួកមួយការពារជីវិតម្នាក់និងផល់ប៉ះនៃការប្រើប្រាស់គ្រឿងញៀនដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូឱ្យបានគ្រប់សាលានៅក្នុងស្រុករបស់ខ្លួន៕S/

រូបថតៈអាជ្ញាអរស្រុក អធិការស្រុកនិងប៉េអឹមស្រុកចុះផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកដល់សិ ស្សានុសិ ស្សនៅវិទ្យាល័ យពេជ្រ ចិន្តាស្រុកភ្នំព្រឹក លោកគ្រូអ្នកគ្រូនិងសិស្សចូលរួមស្តាប់

