​ភ្នំពេញៈ តារា​ម៉ូ​ដែល​សិច​ស៊ី​ពីររូប​គឺ​កញ្ញា ច​ន សុទី​ម៉ា និងក​ញ្ញា សំណាង អេ​លី​ណា បានបង្ហាញ​ខ្លួន​យ៉ាង​ប្លែក​តាមបែប​អឺរ៉ុប ។​
​ ​
តារា​ស្រី​ទាំងពីរ​រូបនេះ​បាន​បង្ហោះ​រូប​របស់​ពួកគេ​លើបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​សប្តាហ៍មុន​ក្នុង​ឈុត​សម្លៀកបំពាក់​ទាន់សម័យ និង​តុបតែង​ខ្លួន​បែប​អឺរ៉ុប​ដែល​ធ្វើឱ្យកញ្ញា ច​ន សុទី​ម៉ា និងក​ញ្ញា សំណាង អេ​លី​ណា មើល​ស្អាត​ប្លែក​ខុសពី​ធម្មតា​។

កញ្ញា ច​ន សុទី​ម៉ា មួយរយៈ​មុននេះ​ក៏​ត្រូវបាន​មហាជន​សរសើរ​រឿង​តុបតែង​ខ្លួន​ថត​ឈុតបុរាណ និង​ប្រពៃណី ជាពិសេស​នោះ​នាង​បានគ្រង​ឈុត​នាងនាគ ធ្វើឱ្យ​អ្នកគាំទ្រ​ពេញចិត្ត ផងដែរ​។ ច​ន សុទី​ម៉ា​បាន​ចូល​សិល្បៈ​ទើបតែ​ប្រឡូក​បាន​រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ​ដោយសារ​តែ នាង​ត្រូវការ​រៀនសូត្រ​ជាហេតុ​នាំ​ផ្អាក​មួយរយៈ​អំឡុង​កាលពី ឆ្នាំ​២០១៨​។ បើ​និយាយ រឿង​ប្រឡង​វិញ គឺ​នាង​បាន ប្រលង Miss Grand ២០១៧ ជាប់​លេខ​៣ ប៉ុន្តែ​មិនបាន​បន្តការងារ​សិល្បៈ​ឡើយ​។ រហូតដល់ ឆ្នាំ​២០១៩ នាង​ចូល​ប្រឡង​បវរកញ្ញា​ម្តងទៀត​គឺ Miss Universe Cambodia ២០១៩ ក៏ជាប់​លេខ​បី​ទៀត ​ទើប​បន្តការងារ​សិល្បៈ​ពេញលេញ តែម្តង​។

ចំណែក​កញ្ញា សំណាង អេ​លី​ណា កន្លងមក​ជាប់​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រ​វា​ល​កម្ពុជា ឆ្នាំ​២០១៩ (Miss Universe Cambodia 2019) ទទួល​តំណែង​លេខ​១​ក្នុងចំណោម​បេក្ខភាព ២៥​រូប​កាលពីខែមេសា ឆ្នាំ​២០១៩ កន្លងមកនេះ​។
​ ​
កញ្ញា សំណាង អេ​លី​ណា អាយុ​១៨​ឆ្នាំ​មកពីរាជធានី​ភ្នំពេញ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ កំពុង​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​។ កញ្ញា អេ​លី​ណា ដែល​ជាប់​លេខ​១ នេះ​ធ្លាប់​ត្រូវបានក្លាយ​តំណាងឱ្យ ប្រទេស​កម្ពុជា ចូលរួម​ប្រកួត Miss Universe ប្រកួត​ក្រៅប្រទេស​ផងដែរ​៕ ដោយៈ បូ​រិ​ន/Ha