Home ព័ត៌មានអន្តរជាតិ ការងារ​ប្រឆាំ...

ការងារ​ប្រឆាំង​វីរុស​របស់​ចិន​ចាប់ផ្តើម​ឲ្យ​ផល​នៅពេល​ចំនួន​ឆ្លង​ធ្លាក់ចុះ​ទាប​(វីដេអូ)

​គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី​ កាលពី​ថ្ងៃ​ពុធ​ទី​១២​កុម្ភៈ​ បាន​អះអាង​អំពី​ករណី​ឆ្លង​ថ្មី​ចំនួន​១.៦៣៨​នៅក្នុង​ខេត្ត​ នាំ​ឲ្យ​ចំនួន​ឆ្លង​កូរ៉ូណា​វីរុ​សនៅក្នុង​​ខេត្ត​កើន​ដល់​៣៣.៣៦៦​ករណី ហើយ​ចំនួន​អ្នកស្លាប់​សរុប​ក្នុង​ខេត្ត​មាន​ចំនួន​ ១.០៦៨​នាក់​។​

​ចំនួន​មនុស្ស​ស្លាប់​ពី​កូរ៉ូណា​វីរុស​ថ្មី​នៅ​ចិន​បាន​ឡើងដល់​១.១១០​នាក់​នៅ​ទូទាំង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​ បន្ទាប់ពី​ខេត្ត​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​ខេត្ត​ហ៊ូ​ប៉ី បាន​​រាយការណ៍​អ្នកស្លាប់​ថ្មី​៩៤​ទៀត​សម្រាប់​ថ្ងៃ​អង្គារ​។​

​តួលេខ​ចុងក្រោយ​នេះ​ផ្តល់​ក្តីសង្ឃឹម​ដោយសារ​ចំនួន​អ្នក​ឆ្លង​វីរុស​ក្នុង​ខេត្ត​កាលពី​ថ្ងៃ​អង្គារ​បាន​ធ្លាក់ចុះ​ទាប​បំផុត​បើ​ធៀប​នឹង​ការឆ្លង​ជាង​៣.០០០​នាក់​ក្នុង​​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​៤​កុម្ភៈ​។​វា​ជា​ចំនួន​ឆ្លង​ទាប​បំផុត ចាប់តាំងពី​ថ្ងៃ​៣១​មករា ដែល​មាន​អ្នក​ឆ្លង​១.៣៤៧​នាក់​។​

​ប្រធានាធិបតី​ចិន កាលពី​ថ្ងៃ​អង្គារ ក៏​បាន​មានប្រសាសន៍ថា ការងារ​បង្ការ​និង​គ្រប់គ្រង​វីរុស​របស់​ចិន​កំពុងផ្តល់​ផល​វិជ្ជមាន ហើយ​ប្រទេស​នឹង​ឈ្នះ​វីរុស​នេះ​។​

​បើ​តាម​លោក​ប្រធានាធិបតី ចិន​នឹង​កាន់តែ​ចម្រុងចម្រើន​ក្រោយ​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​វីរុស​នេះ​។​

​អ្នកក្រុង​វូ​ហាន​កាលពី​ថ្ងៃ​១១​កុម្ភៈ​រង់ចាំ​ចូល​ផ្សារ​ទំនើប ដែល​កំហិត​ចំនួន​អ្នក​ចូល​ទិញ​ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​

​អ្នក​ជំងឺ​ក្នុង​មន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយ​នៅ​ក្រុង​វូ​ហាន​នាំគ្នា​រាំហាត់ប្រាណ​កាលពី​ថ្ងៃ​១០​កុម្ភៈ​

​អាជ្ញាធរ​សុខាភិបាល​ចិន​ក៏​បាន​ប្រកាស​ឲ្យដឹងថា អ្នក​ជម្ងឺឆ្លង​កូរ៉ូណា​វីរុ​សសរុប​៣.៩៩៦​នាក់​ត្រូវបាន​ព្យាបាល​ជា​និង​ចេញពី​មន្ទីរពេទ្យ​គិត​ត្រឹម​ចុង​ថ្ងៃ​ចន្ទ​។​​គ្រាន់​តែ​មួយ​ថ្ងៃ​ចន្ទ មាន​មនុស្ស​៧១៦​នាក់​បាន​ចេញ​ពី​មន្ទីរពេទ្យ​ក្រោយ​ជា​ពី​ជម្ងឺ ក្នុងនោះ​៤២៧​នាក់​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​៕​ប្រែ​សម្រួល​៖​វាសនា​

​អ្នក​ជម្ងឺ​ចេញពី​មន្ទីរពេទ្យ​នៅ​ខេត្ត​ស៊ីន​ជាំ​ង​ក្រោយ​ត្រូវ​បាន​ព្យាបាល​ជា​ពី​ជម្ងឺ​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...