Home ព័ត៌មានអន្តរជាតិ ចិន​កេណ្ឌ​ពេទ...

ចិន​កេណ្ឌ​ពេទ្យ​ជិត​៦​ពាន់​នាក់​បញ្ជូន​ទៅកាន់​ខេត្ត​ហ៊ូ​ប៉ី​

​ទីក្រុង​វូ​ហាន​នៃ​ខេត្ត​ហ៊ូ​ប៉ី​ បាន​ស្វាគមន៍​ការមកដល់​យន្តហោះ​ឈ្នួល​៤១​ជើង ដែល​ដឹក​វេជ្ជបណ្ឌិត​និង​គ្រូពេទ្យ​មធ្យម​ជិត ​៦.០០០​នាក់ ​រួម​ទាំង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​​។​ពួកគេ​មក​ពី​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​ចិន ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១​ពាន់​នាក់ រំខាន​សកម្មភាព​សេដ្ឋកិច្ច​និង​ការ​រស់​​នៅ​របស់​មនុស្ស​រាប់រ​យ​លាន​នាក់​។​

​ខេត្ត​ក្វាង​ទុង បាន​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​ចំនួន​១២​ទៅកាន់​ហ៊ូ​ប៉ី ជាមួយនឹង​បុគ្គលិក​វេជ្ជសាស្ត្រ​ជាង​១.០០០​នាក់ ។​ពួកគេ​ជា​អ្នកជំនាញ​ខាង​ជំងឺឆ្លង ឱសថ​និង​​គ្រប់គ្រង​ជំងឺឆ្លង​ ដោយ​ខ្លះ​ធ្លាប់បាន​ចូលប្រឡូក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺSARS​កាលពី​ឆ្នាំ​២០០៣​ផង​។​

​សរុបខេត្ត​ចិន​ចំនួន​១៩​ត្រូវបាន​បញ្ជា​ឲ្យ​បញ្ជូន​ក្រុម​គ្រូពេទ្យ​ទៅកាន់​ហ៊ូ​ប៉ី និង​ខេត្ត​មួយចំនួន​ទៀត​បាន​ស្ម័គ្រចិត្ត​បញ្ជូន​បុគ្គលិក​វេជ្ជសាស្ត្រ​និង​គ្រឿង​ផ្គត់ផ្គង់​​ទៅកាន់​កន្លែង​ស្នូល​នៃ​ការផ្ទុះ​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​ខាងក្រោម​នេះ ជា​រូបភាព​បង្ហាញ​បុគ្គលិក​ពេទ្យ​នៃ​ខេត្ត​នានា​របស់​ចិន ត្រៀម​ចេញដំណើរ​ទៅកាន់​ខេត្ត​ហ៊ូ​ប៉ី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular