Home ព័ត៌មានអន្តរជាតិ អង្គការសុខភាព...

អង្គការសុខភាពពិភពលោកមើលឃើញឱកាសបញ្ឈប់វីរុសកូរ៉ូណា ប៉ុន្តែថាវានៅតែជាការ គំរាមកំហែងធ្ងន់ធ្ងរចំពោះពិភពលោក

ចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនពីការរីករាលដាលនៃមេរោគឆ្លងថ្មីបានកើនឡើងនៅថ្ងៃពុធទី១២កុម្ភៈនេះ ខណៈប្រធានអង្គការសុខភាពពិភពលោកបានជំរុញឱ្យ ប្រទេសនានាធ្វើការរួមគ្នាប្រឆាំងនឹង “ការគំរាមកំហែងដ៏ធ្ងន់ធ្ងរ” ដែលបង្កឡើងដោយការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

អង្គការសុខភាពពិភពលោកកំពុងធ្វើសន្និសីទនៅទីក្រុងហ្សឺណែវ ស្តីពីការ ប្រយុទ្ធប្រឆាំងនឹងវីរុស ដែលសម្លាប់មនុស្សជាង ១.១០០ នាក់នៅក្នុងប្រទេសចិន និងបានរាលដាលដល់ប្រទេសរាប់សិបនៅជុំវិញពិភពលោក។

ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយថា វីរុសអាចមាន “ផលវិបាកខ្លាំងជាងសកម្មភាពភេរវកម្មណាៗ ទាំងអស់”។

លោកថេដ្រូសបាននិយាយនៅសន្និសីទក្នុងហ្សឺណែវ កន្លែងដែលវីរុសនេះត្រូវបាន ដាក់ឈ្មោះផ្លូវការថា COVID-19 យ៉ាងដូច្នេះ “ទោះបីជាមានការឆ្លង ៩៩ ភាគរយនៅក្នុងប្រទេសចិន កន្លែងដែលប្រទេសនេះនៅតែស្ថិតក្នុងភាព អាសន្នខ្លាំងដដែលក៏ដោយ ក៏ប៉ុន្តែវានៅតែជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ សម្រាប់ពិភពលោកទាំងមូល”។

ករណីបុរសជនជាតិអង់គ្លេសម្នាក់ ដែលចម្លងវីរុសនេះទៅមនុស្សយ៉ាងតិច ១១ នាក់ផ្សេងទៀតដោយមិនបានទៅប្រទេសចិនសោះ បានបង្កើនការភ័យខ្លាច ចំពោះដំណាក់កាលថ្មីនៃការឆ្លងរាលដាលនៅបរទេស។

ដោយព្រមានថា ការខកខានធ្វើសកម្មភាពនឹងនាំឱ្យមានករណីថ្មីកាន់តែ ច្រើននាពេលអនាគត លោកថេដ្រូសនិយាយថា “យើងត្រូវប្រើឱកាសបច្ចុប្បន្ន ដើម្បីវាយលុក និងសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះនៅគ្រប់តំបន់”។

អង្គការសុខភាពពិភពលោកបានបញ្ជូនក្រុមអ្នកជំនាញទៅចិននៅសប្តាហ៍នេះ សម្រាប់បេសកកម្មអន្តរជាតិដើម្បីពិនិត្យមេរោគឆ្លងនេះ ដែលបានចម្លងទៅ មនុស្សជាង ៤៤.០០០ នាក់មកហើយ។

អាជ្ញាធរចិនបានបង្ខាំងទុកមនុស្សរាប់លាននាក់នៅក្នុងទីក្រុងជាច្រើន ប៉ុន្តែ ករណីស្លាប់ចំនួន ៩៤ ផ្សេងទៀតត្រូវបានរាយការណ៍នៅថ្ងៃពុធនេះ នៅក្នុងខេត្តហឺប៉ី ដែលរងគ្រោះធ្ងន់ធ្ងរបំផុត។ ខេត្តភាគកណ្តាលមួយនេះ ដែលមានប្រជាជនរស់នៅ ៥៦ លាននាក់ កំពុងដាក់នៅដាច់ដោយឡែក ពីខេត្តដទៃ៕ ដោយ៖ កញ្ញាដាលីស/Ha

ចិនរាយការណ៍អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ៩៤ នាក់ទៀតនៅថ្ងៃពុធនេះ សរុបគឺស្លាប់ជាង ១.១០០ នាក់ហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នករងគ្រោះ​ពុល​ស្រា ត្រូ...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

សម្តេច​តេ​ជោ​ប្រាប់​ពលរដ្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

តើ​អ្វី​ទៅជា​ទិវា​ពិភពលោក...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ថ...

តុលាការ​ឃុំខ្លួន អ្នកម៉ៅក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...