ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីតែងរាំងស្ទះនិងជួបបញ្ហា លំបាកច្រើន ផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារដួងរាសីធ្លាក់ស្រុតចុះដូចនេះមិនថាការ ជួញទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីតែងងាយឆាប់ចប់និងទទួលបានផលច្រើនឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅមួយចំនួនត្រឡប់មកវិញ។ អ្នកប្រកបរបររកស៊ី ជួញដូរវិញបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការ ល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីមានរឿងរាវចូលមកកកូរផ្លូវចិត្តបន្តិចក្តីតែក៏មិនមានឧបសគ្គអ្វីនាំទុក្ខព្រួយដែរដោយលោកអ្នកអាចធ្វើការដោះស្រាយគ្រាន់ធូរចិត្តទៅវិញ។ ការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នជួបរឿងធ្វើច្រើនខុសច្រើនហើយបើទោះបីលោកអ្នកខំរត់ចុះឡើង ក៏ពុំសូវសម្រេចដូចគាប់បំណងដែរគឺច្រើនខកបំណងជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយច្រើន។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះឱ្យលោកអ្នកឱ្យប្រយ័ត្នការទទួលរងការឈឺខ្លួនប្រាណឬការបាត់បង់ប្រកាសដោយប្រការណាមួយ។ អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវ មានចិត្តត្រជាក់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ការធ្វើដំណើរឆ្ងាយជិតជួបរឿងរាវអាក្រក់យាយីចូរប្រយ័ត្នបន្តិចទើបប្រសើរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយ៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកងាយជួបបញ្ហាភ្លាំងភ្លាត់និងមានរឿងរាវមិនល្អយាយីច្រើនផង។ ក្រៅពីនេះការប្រកបការងារជួបបញ្ហាស្មុគស្មាញហើយពិសេសងាយបង្កឱ្យ មានកំហុសទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការលូត លាស់យឺតហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយក៏តែងជួបការលំបាកនិងមានបញ្ហាយាយីច្រើនដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមានភាពភ្លឺថ្លាគ្រាន់បើហើយធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងតែចេះរៀបចំបញ្ហាបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ព្រោះថាងាយកើតឡើងព្រោះតែបញ្ហាភាន់ច្រឡំណាមួយកើតឡើង។ ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាព ប៉ុន្មានទេពិសេសអ្នកបើកបរហាមសេពគ្រឿងស្រវឹងដាច់ខាត។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំពិសេសស្ត្រីឱ្យប្រយ័ត្នគ្រោះចាញ់បោកភាគីម្ខាងទៀតដោយប្រការណាមួយហើយមកដេកសោកស្តាយខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះនាំឱ្យកើតការផ្លាស់ប្តូរខាងអារម្មណ៍និងកិច្ចការងារមួយចំនួនគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការជួញទីជិតឆ្ងាយចូរប្រយ័ត្នកើតមានជម្លោះវិវាទណាមួយជាមួយមនុស្សនៅក្បែរខ្លួនដែលនាំជះឥទ្ធិពលអាក្រក់នាពេលគ្រាខាងមុខ។
រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ឈាន ទៅមុខគួរសមផង។ការរស់នៅជួបបញ្ហាក្រុមមនុស្សបង្កថ្នាំថ្នាក់ផងដែរប៉ុន្តែយ៉ាងណាដំណើរជីវិតនៅតែមានភាពសុខដុមដូចសព្វមួយដង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងហុចផ្លែផ្កាមកវិញគួរសមឯមុខរបរទៀតសោតក៏មានភាពសុខដុមល្អដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរជឿនលឿនទៅមុខនិងកំពុងស្រស់ ស្រាយប្រពៃ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់សម្រាប់ការចាយ វាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
គូស្នេហាកំលោះក្រមុំពុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានបញ្ហាប្រទាំងប្រទើសច្រើនហើយពិសេសចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើង។ចំពោះស្ត្រីកុំបង្កការផលលំបាកដល់អ្នកដទៃពីរឿងអ្វីមួយពីព្រោះឥទ្ធិពលអាក្រក់របស់លោកអ្នកនឹងចាំទទួលនៅពេលក្រោយជាក់ជាពុំខាន។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នការដើរហើរពាសវាលកាលព្រោះច្រើនជួបរឿងអាក្រក់ជាងល្អ ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមិនថាការសម្រេចចិត្ត ទិញផ្ទះ លេងហ៊ុនចរចាទំនាក់ ទំនងការងារ ឬផ្លាស់ប្តូរអ្វីក៏តែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។ អ្នកប្រកបការងាររកស៊ីជួញដូរ មានការទិញចូលលក់ចេញគួរសមឯផលកម្រៃទៀតសោតក៏អាចប្រមូលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់ផង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្នពីព្រោះធ្វើអ្វីៗពុំសូវសម្រេចនិងមានការរាំងស្ទះច្រើន។ក្នុងពេលនេះបើទោះបីមានការសប្បាយក្អាកក្អាយច្រើនក្តីលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយបើពុំនោះទេប្រយ័ត្នកើតឧបទ្រពចង្រៃកើតតែរឿងរាវប្រទាំងប្រទើស។អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕