Home ព័ត៌មានអន្តរជាតិ ក្រុមអ្នកជំនា...

ក្រុមអ្នកជំនាញលើពិភពលោក កំពុងសិក្សាដើម្បីបង្កើតថ្នាំនិងវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណា

កាលពីថ្ងៃអង្គារទី១១កុម្ភៈ អង្គការសុខភាពពិភពលោកបានកោះហៅអ្នកជំនាញ មកពីខាងក្រៅដើម្បីព្យាយាមបង្កើនល្បឿននៃការធ្វើតេស្តការ ព្យាបាលនិង វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា ខណៈវេជ្ជបណ្ឌិតនៅជួរមុខកំពុងធ្វើពិសោធន៍លើ អ្នកជំងឺជាមួយថ្នាំផ្សេងៗក្នុងក្តីសង្ឃឹមថាអាចសង្គ្រោះជីវិតបានក្នុងពេលបច្ចុប្បន្ននេះ។

អ្នកវិទ្យាសាស្ត្រចំនួន ៤០០ នាក់ ដែលចូលរួមក្នុងការប្រជុំរយៈពេល ២ ថ្ងៃ ដែលភាគច្រើនចូលរួមពីចម្ងាយតាមរយៈសន្និសីទវីដេអូ នឹងព្យាយាម កំណត់វិធីសាស្រ្តណាដែលមើលទៅទំនងមានជោគជ័យគ្រប់គ្រាន់ដើម្បីឈានទៅជំហានបន្ទាប់ គឺការសិក្សាលើមនុស្សដើម្បីបង្ហាញថាតើវិធីសាស្ត្រទាំងនោះ ពិតជាមានប្រសិទ្ធភាពឬអត់។

លោកស្រី ម៉ារី ផូល គីនី សហប្រធាននៃកិច្ចប្រជុំនិងជាអ្នកឯកទេសខាងជំងឺឆ្លង នៅវិទ្យាស្ថានស្រាវជ្រាវបារាំង INSERM និយាយថា “យើងផ្តល់អាទិភាពដល់អ្វី ដែលជារឿងបន្ទាន់បំផុត អ្វីដែលយើងចាំបាច់ត្រូវដឹងដើម្បីប្រយុទ្ធប្រឆាំងនឹងការ ផ្ទុះឡើងនៃវីរុស ដើម្បីអភិវឌ្ឍន៍ថ្នាំនិងវ៉ាក់សាំង។ នោះនឹងអនុញ្ញាតឱ្យវិទ្យាសាស្រ្ត​ផ្តោតលើអ្វីដែលជាបញ្ហាបន្ទាន់បំផុតនិងមិនបំបែកកម្លាំងច្រើនពេក”។

នៅក្នុងរបៀបវារៈផងដែរ គឺសំណួរមួយសួរថា “តើវាអាចទៅរួចទេក្នុងការបង្កើត​បណ្តាញផ្គត់ផ្គង់ថ្នាំស្រដៀងនឹងឃ្លាំងស្តុកវ៉ាក់សាំងដែលមានសម្រាប់ជំងឺដូចជា​គ្រុនលឿងនិងអេបូឡា?”។

វេជ្ជបណ្ឌិត ហ្គ្រាហាម ឃុគ សាស្ត្រាចារ្យផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ Imperial College London បាននិយាយថា “ប្រសិនបើថ្នាំណាមួយបង្ហាញ​ប្រសិទ្ធភាព វានឹងមានតម្រូវការធំជាមិនខាន”។

មិនទាន់មានការព្យាបាលឬវ៉ាក់សាំងមានប្រសិទ្ធភាពណាមួយសម្រាប់វីរុសថ្មីអាថ៌កំបាំង ដែលឆ្លងដល់មនុស្សជាង ៤៤.០០០ នាក់និងសម្លាប់មនុស្សជាង ១.១០០ នាក់នៅទូទាំងពិភពលោកនៅឡើយទេ។ ហើយខណៈដែលមន្ទីរពិសោធន៍​ជាច្រើន​បានធ្វើតេស្តរកវីរុស គេគ្មានមធ្យោបាយធ្វើរោគវិនិច្ឆ័យឱ្យបាន​លឿន នោះទេ ហើយលទ្ធផលគឺត្រូវការពេលវេលាយូរ៕ដោយ៖ កញ្ញាដាលីស/Ha

អ្នកជំងឺកូរ៉ូណា ១.១១០ នាក់ហើយបានស្លាប់គិតត្រឹមថ្ងៃពុធទី១២កុម្ភៈ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...