Home ព័ត៌មានអន្តរជាតិ លោក ណារិន ដ្រ...

លោក ណារិន ដ្រា​ម៉ូឌី ទទួលស្គាល់​ការបរាជ័យ​នៅក្នុង​ការបោះឆ្នោត​ក្រុង​ញូវដែលី​

ពួក​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ឥណ្ឌា​ដែល​កំពុង​មាន​ប្រជាប្រិយ​មួយ​បាន​ចៀង​រាំ​នៅ​តាម​ដងផ្លូវ​កាលពី​ថ្ងៃ​អង្គារ​ថ្ងៃទី​១១​ខែ​កុម្ភៈ បន្ទាប់ពី​បាន​ផ្តួល​​គណបក្ស​ស្តាំនិយម​របស់ នាយករដ្ឋមន្ត្រី ណារិន ដ្រា​ម៉ូឌី ​នៅក្នុង​ការបោះ​ឆ្នោត​ដ៏​សំខាន់​មួយ​នៅ​ក្រុង​ញូវដែលី​។​

​ការបោះឆ្នោត​នេះ​គឺជា​ការសាកល្បង​បោះឆ្នោត​លើក​ដំបូង​សម្រាប់​គណបក្ស​បា​រ៉ា​ទី​យ៉ា ចា​ណា​តា​(BJP )​របស់លោក ណារិន ដ្រា​ម៉ូឌី​បន្ទាប់​ពី​គណបក្ស​នេះ​បាន​​អនុម័ត​ច្បាប់​សញ្ជាតិ​ដ៏​ចម្រូងចម្រាស​មួយ​ដែល​ក្រុមប្រឆាំង​និយាយថា​ជា​ការប្រឆាំង​នឹង​ប្រជាជន​អ៊ីស្លាម​។​

​ក្រុម​អ្នកគាំទ្រ​គណបក្ស​អាម អាត​មី (AAP )​ចៀង​រាំង​យ៉ាង​សប្បាយ​តាម​ចង្វាក់ភ្លេង​និង​បាន​ដុត​កាំជ្រួច​អបអរ​នៅពេល​ការរាប់​សន្លឹក​ឆ្នោត​បាន​បង្ហាញថា​​ពួកគេ​បាន​ទទួល​បាន​អាសនៈ​ចំនួន​៣៦​ដែល​ត្រូវការ​ដើម្បី​ទទួលបាន​សំឡេង​ភាគច្រើន​នៅ​សភា​តំបន់​ដែលមាន​៧០ អាសនៈ​។​

​លោក ណារិន ដ្រា​ម៉ូឌី ដែល​គណបក្ស​របស់​លោក​បាន​កាន់​អំណាច​នៅក្នុង​ការបោះឆ្នោត​ជាតិ​កាលពី​ឆ្នាំមុន​នោះ បាន​អបអរសាទរ មេដឹកនាំ​គណបក្ស (AAP ) ​ដែល​ជា​អភិបាលក្រុង​ញូវដែលី​។​

​លោក ណារិន ដ្រា​ម៉ូឌី បាន​សរសេ​រលើ​ទំនាក់ទំនង​សង្គម​Twitter ថា “​ជូនពរ​ពួកគេ​ឱ្យបាន​សម្រេច​ក្នុងការ​ខំ​ប្រឹងប្រែង​ដើម្បី​បំពេញ​សេចក្តីប្រាថ្នា​របស់​ប្រ​​ជា​ជន​ក្រុង​ញូ​ដែលី​” ។​

​គណបក្ស BJP បាន​ចាប់ផ្តើម​យុទ្ធនាការ​យ៉ាង​ស្វាហាប់​ដើម្បី​ឈ្នះ​កាន់កាប់​ទីក្រុង​ដែល​មាន​ប្រជាជន​ជិត​២០​លាន​នាក់​រស់នៅ​នេះ ពី​គណបក្ស​AAP​ដោយ​ប្រើ​​ការបោះឆ្នោត​នេះ​ដើម្បី​ប្រមូល​ការគាំទ្រ​ច្បាប់​ដែល​បន្ធូរបន្ថយ​ច្បាប់​សញ្ជាតិ​សម្រាប់​ជនជាតិភាគតិច​សាសនា មក​ពី​បង់​ក្លា​ដែស ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គានី​ស្ថាន​ ប៉ុន្តែ​មិន​រាប់បញ្ចូល​ប្រជាជន​អ៊ីស្លាម​។​

​យ៉ាងហោច​ណាស់​មនុស្ស ២៥ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការតវ៉ា​ប្រឆាំង​ច្បាប់​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​​ក្រុម​អ្នកគាំទ្រ​និង​មន្ត្រី​នៃ​គណបក្ស​AAP បរិភោគ​បង្អែម នៅពេល​អបអរ​ជ័យជម្នះ​របស់​ពួកគេ នៅក្នុង​ការបោះឆ្នោត​ក្រុង​ញូវដែលី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...