Home ព័ត៌មានជាតិ អប់រំ ផ្លូវការ​! «C...

ផ្លូវការ​! «Covid-19» ជា​ឈ្មោះ​របស់​វីរុស​កូ​រ៉ូ​ណា​ថ្មី​

ដោយៈ​សុផល / ភ្នំពេញ​: អង្គការ​សុខភាព​ពិភពលោក បាន​និយាយថាៈ វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​ត្រូវគេ​ដាក់ឈ្មោះ​ជា​ផ្លូវការ​ថា ខូ​វីដ ១៩ «Covid-19»​។ នេះ​បើ​យោងតាម​ប៊ី​ប៊ី​ស៊ី ញូ​វ​ស៍​។​

​សូមជម្រាបថាៈ ​វីរុស​កូ​រ៉ូ​ណា​ថ្មី​បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង Wuhan នៃ​ខេត្ត Hubei ភាគ​កណ្តាល​ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ ។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នា​ថ្ងៃ​អង្គារ​នេះ បានប្រកាស​អំពី​ការដាក់ឈ្មោះ​ជា​ផ្លូវការ​ឲ្យ​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី ដែល​កន្លងមក​មាន​ត្រឹម​ឈ្មោះ​សម្គាល់​បណ្តោះអាសន្ន​ថា 2019-nCoV​។ បើតាម​លោក Tedros ក្នុងនោះ Co និង Vi គឺ​តំណាង​ឲ្យ​ពាក្យ «​កូ​រ៉ូ​ណាវី​រុស (Coronavirus) ឬ វីរុស​កូ​រ៉ូ​ណា​» រីឯ D តំណាង​ឲ្យ​ពាក្យ​ថា «​ជំងឺ (Disease)» ហើយ​លេខ 19 តំណាង​ឲ្យ​ឆ្នាំ​២០១៩ ជា​ពេលដែល​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះត្រូវបាន​រកឃើញ​ជា​លើកដំបូង​។​

​លោក​ប្រមុខ​អង្គការ WHO បាន​គូសបញ្ជាក់ថា ឈ្មោះ​ផ្លូវការ «Covid-19» នេះ គឺ​មិនមាន​ភ្ជាប់​ទៅនឹង​ទីតាំង​ភូមិសាស្ត្រ សត្វ ក្រុម​បុគ្គល ឬ​ជាតិ​សាសន៍​ណាមួយ​ឡើយ ដែល​វា​ជា​កត្តា​ប្រសើរ​បំផុត ហើយ​ងាយស្រួល​ហៅ​ថែម​ទៀតផង​គឺ «​ខូ​វីដ​-១៩»៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...