Home កីឡា អេ​ដ វូដ​វើដ ...

អេ​ដ វូដ​វើដ អះអាងថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ចំណាយ​បន្ថែមទៀត​នៅ​រដូវក្តៅ​នេះ

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ចំណាយ​ច្រើន​ជាថ្មីទៀត​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​សារភាពថា ខ្លួន​នឹងធ្វើ​កិច្ចការ​បន្ថែមទៀត​ក្រៅពី​ការនាំយក​កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) ដើម្បី​ប្រែក្លាយ​ក្រុម​យូ​ណាយ​ធី​តទៅ​ជា​ក្រុម​ខ្លាំង​មួយ​។​
​ ​
ហ្វឺ​ណាន​ដេ​ស បាន​ផ្ទេរ​មក​ពហុ​កីឡដ្ឋាន Old Trafford កាលពី​ខែ​មុន​ក្នុងតម្លៃ ៦៧,៨​លាន​ផោន បន្ទាប់ពី​យូ​ណាយ​ធី​ត​ចំណាយ ១៤៥​លាន​ផោន​ដើម្បី​នាំយក​ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ កីឡាករ អ៊ែ​រិ​ន វ៉ាន ប៊ី​ស​សា​កា (Aaron Wan Bissaka) និង ឌែ​ន ជែ​ម​ស៍ (Dan James) កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
លោក អេ​ដ វូដ​វើដ (Ed Woodward) គឺជា​ប្រធាន​ក្លិប​យូ​ណាយ​ធី​ត​សារភាពថា យូ​ណាយ​ធី​ត ត្រូវការ​ចំណាយ​ប្រាក់​បន្ថែមទៀត ដើម្បី​សង្គ្រោះ​ក្រុម​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ហើយ​ទទួលស្គាល់ថា នៅ​រដូវក្តៅ​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​។​
​ ​
លោក វូដ​វើដ បាន​និយាយថា “​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស និង​ការវិល ត្រឡប់មកវិញ​របស់​កីឡាករ​ពីរ​បួស​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ក្រុម​ជម្រើស​របស់លោក អូ​ឡេ ខណៈ​យើង​កំពុង​បោះជំហាន​នៅ​ដំណាក់កាល​ទី​២​នៃ​រដូវ​កាល​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អេ​ដ វូដ​វើដ (Ed Woodward)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្មេងៗ ៩ នាក់ ព្រួត​វាយ​ប...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​យុវជន​បីនាក់ ត្រូវបាន​ឃា...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

ពិធី​ចាក់​បេតុង​ត​ភ្ជាប់​...

​ដោយៈ​សុផល​/​ភ្នំពេញ​: ពិ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...